នាយករដ្ឋអ៊ីស្រាអែល បញ្ជាឲ្យយោធាបន្តការបាញ់ស្រោចលើតំបន់ហ្គាហ្សា ខណៈអំពើហិង្សាពុះកញ្ជ្រោលកាន់តែខ្លាំង

2023/05/12 08:11:40 pm        376

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា យុទ្ធនាការយោធារបស់អ៊ីស្រាអែល នៅក្នុងតំបន់ ហ្គាហ្សានឹងបន្តទៀត ក្នុងករណីចាំបាច់ ស្របពេលអំពើហិង្សាពុះ​កញ្ជ្រោល​កាន់តែខ្លាំង រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន ក្នុងពេលជាច្រើនខែមកនេះ។

លោក Netanyahu បានធ្វើអត្ថាធិប្បាយបែបនេះ បន្ទាប់ពីការវាយតម្លៃផ្នែកសន្តិសុខនៅក្នុងក្រសួងការពារជាតិក្នុងទីក្រុង Tel Aviv ជាមួយរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant ប្រធានទីភ្នាក់ងារចារកម្ម Shin Bet លោក Ronen Bar ប្រមុខកងទ័ព លោក Herzi Halevi និង ក្រុមមន្ត្រីផ្នែកសន្តិសុខជាន់ខ្ពស់ជាច្រើនរូបទៀត។

យោងតាមសេចក្ដីថ្លែងការណ៍ដែលបានចេញជំនួសមុខឲ្យយុទ្ធនាការរបស់ខ្លួន លោក Netanyahu និង លោក Gallant បានណែនាំកងទ័ព និងទីភ្នាក់ងារចារកម្ម Shin Bet ក្នុងការបន្តការទប់ទល់​នឹងការសងសឹកដ៏ធ្ងន់ធ្ងរពីក្រុមអ៊ីស្លាមជីហាតប៉ាឡេស្ទីន ។

កិច្ចខិតខំប្រឹងប្រែងដើម្បីចរចាស្វែងរកបទឈប់បាញ់ដោយប្រទេសអេហ្ស៊ីប ដែលជារឿយៗធ្វើ​ជាអ្នក​សម្របសម្រួលរវាងប៉ាឡេស្ទីន​ និងអ៊ីស្រាអែល​ នៅមិនទាន់បានចេញជាលទ្ធផលនៅឡើយ។

យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា ជនជាតិប៉ាឡេស្ទីន ២៩នាក់ បានស្លាប់ចាប់តាំង​ពី​ការចាប់ផ្ដើមវាយប្រយុទ្ធគ្នាមកក្នុងនោះមានកុមារ៦នាក់ ​ស្ត្រី៣នាក់ និងមនុស្ស៩៣នាក់ផ្សេង​ទៀត​បានរងរបួសរួមទាំងកុមារ៣២នាក់ និងស្រ្តី១៧នាក់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        48
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        78
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm