សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា ការ​តម្រូវ​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​ខេត្ត​មួយ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ ស្មើ​នឹង​បិទ​ប្រទេស​ឡើង​វិញ

2021/05/06 11:51:28 pm        121

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​ សម្ដេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការ​តម្រូវ​ឱ្យ​ពលរដ្ឋ​ធ្វើ​ចត្តាឡីស័ក ១៤​ថ្ងៃ​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ខេត្ត​មួយ ស្មើ​នឹង​ការ​បិទ​ប្រទេស​ឡើង​វិញ​ និង​ធ្វើ​ឱ្យ​ដំណើរការ​សេដ្ឋកិច្ច-សង្គម​ជាប់​គាំង។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​ដែល​សម្ដេច​ផ្ញើ​ទៅ​អភិបាល​រាជ​ធានី-ខេត្ត​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​នេះ។

ក្នុង​សារ​ជា​សំឡេង​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ទៅ​អភិបាល​រាជធានី-ខេត្ត​ទាំង​អស់​ ឱ្យ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ទៅ​ចេញ​-ចូល​ខេត្ត​របស់​ខ្លួន​បាន ដោយ​មិន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ ១៤​ថ្ងៃ​ទៀត​ទេ។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «អ៊ីចឹង​ ខ្ញុំ​សូម​ស្នើ​ឱ្យ​ឯកឧត្ដម លោក​ជំទាវ​អភិបាល​ខេត្ត-​រាជ​ធានី​ ត្រូវ​ធ្វើការ​កែ​សេចក្ដី​សម្រេច​ជា​បន្ទាន់​របស់​ខ្លួន​។ បើ​មិន​ដូច្នេះ យើង​គ្រប់​គ្រង​ប្រជាជន​នៅ​ក្នុង​ខេត្ត​របស់​ខ្លួន ហើយ​ប្រជាជន​ខេត្ត​ដទៃ​ ដែល​​ទៅ​រក​ស៊ី​ ធ្វើការ​ចូល​ទៅ​​ក្នុង​ខេត្ត​របស់​ខ្លួន ត្រូវ​តែ​ធ្វើ​ចត្តាឡីស័ក។ ដល់​ប្រជាជន​ខ្លួន​ត្រូវ​ចេញ​ទៅ​ខេត្ត​ដទៃ​ក៏​ត្រូវ​ធ្វើ​ចត្តាឡីស័ក។ បើ​ដូច្នោះ ចត្តាឡីស័ក​ទូទាំង​ប្រទេស​តែ​ម្ដង។ វា​មិន​ខុស​ពី​ការ​ដែល​ធ្វើ​បិទ​ប្រទេស បិទ​ក្រុង​បិទ​ស្អី​ក្នុង​រយៈ​ពេល​កន្លង​ទៅ​ទេ។ ហ្នឹង​ធ្វើ​ឱ្យ​គាំង​ទៅ​ដល់​ក្បាល​ម៉ាស៊ីន​នៃ​ដំណើរការ​សេដ្ឋកិច្ច​-សង្គម​​របស់​ប្រជាជន​តែ​ម្ដង»។

សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អភិបាល​រាជ​ធានី​-ខេត្ត អាច​អនុវត្ត​ការ​ធ្វើ​ចត្តាឡីស័ក​បាន​តែ​លើ​ករណី​សង្ស័យ​ថា ពលរដ្ឋ​ណា​ម្នាក់​អាច​ឆ្លង​មេរោក​កូវីដ-១៩ ដែល​បង្ក​ហានិភ័យ​សម្រាប់​ចម្លង​មេរោគ​នេះ។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា៖ «ហើយ​ខ្ញុំ​និយាយ​នេះ​មិន​​សំដៅ​មិន​ឱ្យ​ទប់​ស្កាត់​ចំពោះ​អ្នក​ដែល​មាន​ករណី​សង្ស័យ​ដែល​យើង​តម្រូវ​ឱ្យ​យក​សំណាក និង​នាំ​ទៅ​​ដល់​ការ​ធ្វើ​ចត្តាឡីស័ក​ដែល​ជៀស​វាង​មិន​បាន​នោះ​ទេ ក៏​ប៉ុន្តែ ការ​ធ្វើ​នេះ​គឺ​សំដៅ​ដើម្បី​ឱ្យ​កែ​សម្រួល​នូវ​សេចក្ដី​សម្រេច​ដើម្បី​បើក​ឱ្យ​ប្រជា​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន។ បើ​មិន​ដូច្នោះ​ទេ ខេត្ត​នីមួយៗ​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក ១៤​ថ្ងៃ វា​មិន​ខុស​ពី​ការ​ចែក​កម្ពុជា​ទៅ​ជា​ ២៥​ប្រទេស​ ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ធ្វើ​ចត្តាឡីស័ក ចេញ​ពី​ខេត្ត​ហ្នុង​ចូល​មក​ខេត្ត​នេះ​វិញ ធ្វើ​ចត្តាឡីស័ក។ បើ​ដូច្នោះ តើ​យើង​រស់​របៀប​ម៉េច?»។

ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​ចេញ​សារ​ជា​សំឡេង​បែប​នេះ បន្ទាប់​ពី​បាន​សង្កេត​ឃើញ​ខេត្ត​មួយ​ចំនួន​ ចេញ​សេចក្ដី​សម្រេច​​តម្រូវ​ឱ្យ​ប្រជាជន​ធ្វើ​ដំណើរ​ចូល​ទៅ​ខេត្ត​របស់​ខ្លួន ត្រូវ​ធ្វើ​ចត្តាឡីស័ក ១៤​ថ្ងៃ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm