ទឹកជំនន់ និងបំណាក់ដីបណ្តាលឲ្យអ្នកភូមិ៤៣៨នាក់ស្លាប់ នៅសាធារណៈរដ្ឋកុងហ្គោ ភាគខាងកើត

2023/05/12 08:24:14 pm        340

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សំដីរបស់អ្នកនាំពាក្យរដ្ឋាភិបាលថា ទឹកជំនន់ និងបំណាក់ដី ដែលនាំមកដោយភ្លៀងធ្លាក់ខ្លាំងនៅសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោភាគខាងកើត បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤៣៨នាក់ស្លាប់។

យោងតាមរបាយការណ៍ផ្លូវការ បានឲ្យដឹងថា សាកសពជនរងគ្រោះ ភាគច្រើនត្រូវបានរកឃើញ នៅភូមិ Bushushu និងភូមិ Nyamukubi ដែលភូមិទាំងពីរស្ថិតក្នុងខេត្ត Kivu ខាងត្បូង បានទទួលរងគ្រោះយ៉ាងខ្លាំងដោយទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។

អ្នកនាំពាក្យ លោក Patrick Muyaya បាននិយាយថា ចំនួនអ្នកបាត់ខ្លួននៅពុំទាន់ដឹងនៅឡើយ។ចាប់តាំងពីសប្តាហ៍មុន ភ្លៀងធ្លាក់ខ្លាំងត្រូវបានរាយការណ៍នៅផ្នែកនេះរបស់ប្រទេសនេះ ជាកន្លែងដែលបំណាក់ដី ជាទៀតទាត់បានឆក់យកជីវិតពលរដ្ឋច្រើននាក់ក្នុងអំឡុងរដូវភ្លៀង។

យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា លំនៅឋានជិត៣ពាន់ខ្នងបានរងផលប៉ះពាល់ ដែលក្នុងចំណោមនេះប្រមាណ ១.២០០ខ្នងត្រូវបានបំផ្លញទាំងស្រុង។

អាជ្ញាធរតំបន់បានប៉ាន់ប្រមាណថា មនុស្សជាង ៥ពាន់នាក់នៅបាត់ខ្លួននៅឡើយ។រដ្ឋាភិបាលកណ្តាលបានបញ្ជូនគណៈប្រតិភូរដ្ឋមន្ត្រីនិងមន្ត្រីផ្សេងទៀត ចុះពិនិត្យភូមិដែលរងផលប៉ះពាល់ភាគច្រើនទំាងពីនេះ នៅខេត្ត Kivu ខាងត្បូង។

ក្រុមរដ្ឋមន្ត្រីបានសំដែងការសោកស្តាយជាមួយប្រជាជនដែលរងទុក្ខលំបាក និងបាននាំយកជំនួយ​មនុស្សធម៌មកឲ្យពួកគេ រួមមានស្បៀងអាហារ សម្លៀកបំពាក់ និងម្ឈូស។

អ្នកនៅរស់រានមានជីវិត បាននិយាយថា ទឹកជំនន់ និងបំណាក់ដី បានបណ្តាលឲ្យមាន​ការ​ខូចខាតធ្ងន់ធ្ងរ និងព្រួយបារម្ភថា ជំនួយមនុស្សធម៌ពុំគ្រប់គ្រាន់​ដើម្បីផ្គត់ផ្គង់ពួកគេឆ្លងកាត់​គ្រាលំបាកនេះទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        5
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        53
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm