តុលាការកំពូលប៉ាគីស្ថាន បញ្ជាឲ្យដោះលែងអតីតនាយករដ្ឋមន្រ្តី Imran Khan កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ

2023/05/12 08:31:17 pm        360

តុលាការកំពូលប៉ាគីស្ថាន បានបញ្ជាឲ្យដោះលែងអតីតនាយរដ្ឋមន្រ្តីលោក Imran Khan ដែលការចាប់ខ្លួនពាក់ព័ន្ធនឹងករណីពុករលួយរបស់លោក កាលពីដើមសប្តាហ៍នេះ បង្កឲ្យកើតមានរលកអំពើហិង្សារបស់ក្រុមអ្នកគាំទ្រលោកនៅទូទាំងប្រទេស ក្រោយការសម្រេចរបស់តុលាការកំពូល លោក Khanបានចាកចេញពីតុលាការអមដោយក្បួន ការពារយ៉ាងតឹងរឹង ធ្វើដំណើរទៅកាន់ទីតាំងសុវត្ថិភាព ។

ការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រលោក Khan និងក្រុមនគរបាល បានផ្ទុះឡើងមួយភ្លែតផងដែរ​នៅជិតអគារតុលាការកំពូល ប៉ុន្តែអំពើហិង្សានៅទូទាំងប្រទេស ហាក់លែងកើតមានទៀតហើយ ។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលបានថ្កោលទោសសេចក្តីសម្រេចមួយនេះ និងនិយាយថា ពួកគេប្ដេជ្ញាបន្តស្វែងរកមធ្យោបាយតាមផ្លូវច្បាប់ផ្សេងទៀត ដើម្បីចាប់ខ្លួនអតីតនាយករដ្ឋ​មន្ត្រីម្នាក់នេះ ។

សម្រាប់ប្រទេសដែលស៊ាំនឹងការដណ្តើមកាន់កាប់ដោយយោធា វិបត្តិនយោបាយ និងអំពើ​ហិង្សានោះ ភាពចលាចលក្នុងសប្តាហ៍កន្លងមកនេះ គឺពុំធ្លាប់កើតមានពីមុនមកនោះទេ ។ ចាប់តាំងពីការចាប់ខ្លួនលោក Khanកាលពីថ្ងៃអង្គារ ក្រុមបាតុករ បានប៉ះទង្គិចគ្នាជាមួយក្រុម​នគរបាល​នៅតាមទីកន្លែងជាច្រើននៅជុំវិញប្រទេស​ ហើយក្រុមអ្នកគាំទ្រទាំងនេះ បានវាយប្រហារ​ទៅលើទីតាំងយោធា និងរដ្ឋាភិបាល ពួកគេព្យាយាមវាយយ៉ាងសន្ធាប់ទៅលើទីបញ្ជាការ​កងទ័ព​ដ៏សំខាន់របស់យោធា និងបានដុតបំផ្លាញលំនៅដ្ឋានមេបញ្ជាការកងទ័ពកំពូលមួយរូបនៅទីក្រុង Lahore ។

រដ្ឋាភិបាលបានឆ្លើយតបវិញជាមួយនឹងការបង្រ្កាបយ៉ាងចាស់ដៃលើក្រុមអ្នកគាំទ្រលោក Khan ដោយធ្វើការចាប់ខ្លួនមនុស្សជាង ២ពាន់នាក់ មកទល់នឹងពេលនេះ ។

តុលាការកំពូល បានសម្រេចថា ការចាប់ខ្លួនលោក Khanកាលពីរយៈពេល ២ថ្ងៃមុន គឺខុសច្បាប់ ហើយនិងសម្រេចដោះលែងរូបលោកឲ្យនៅក្រៅឃុំ បញ្ជាឲ្យកងកម្លាំងសន្តិសុខ​ការពារលោក​នៅទីតាំងសុវត្ថិភាពនៅក្នុងរដ្ឋធានី Islamabad ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        170
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        210
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm