ទារកដំបូងគេកើតនៅចក្រភពអង់គ្លេស ដោយប្រើ DNA ពីមនុស្ស ៣នាក់

2023/05/12 08:36:52 pm        400

និយតករផ្នែកគ្រប់គ្រងវិធីសាស្ត្រសម្រាប់ការផ្តល់កំណើតកូនរបស់ចក្រភពអង់គ្លេស កាលពីថ្ងៃពុធ បានបញ្ជាក់ពីកំណើតនៃទារកដំបូងគេរបស់ចក្រភពអង់គ្លេស ដែលត្រូវបានបង្កើតឡើងដោយប្រើបច្ចេកទេសពិសោធន៍រួមបញ្ចូលគ្នា រវាង DNA ពីមនុស្ស ៣នាក់ ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារកុមារពីការទទួលតំណែលនូវជំងឺហ្សែនដ៏កម្រ។

អាជ្ញាធរបង្កកំណើតមនុស្ស និងអំប្រ៊ីយ៉ុង បានឲ្យដឹងថា ទារកតិចជាង ៥នាក់ ត្រូវបានផ្ដល់កំណើតតាមវិធីនេះ នៅក្នុងចក្រភពអង់គ្លេស ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ ដើម្បីជាការការពារនូវអត្តសញ្ញាណរបស់គ្រួសារទាំងនោះ។ ដំណឹងនេះត្រូវបានរាយការណ៍ដំបូង ដោយសារព័ត៌មាន Guardian។

កាលពីឆ្នាំ២០១៥ ចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងគេ ដែលអនុម័តវិធីសាស្ត្រគ្រប់គ្រង ច្បាប់នានា ដើម្បីជួយការពារស្ត្រីដែលមានសរីរាង្គកោសិកាជាប់នឹងភ្នាសមិនគ្រប់គ្រាន់ ដែលជាប្រភពថាមពល ក្នុងកោសិកា ដែលចម្លងជំងឺទៅទារករបស់ពួកគេ។ ទារកដំបូងបង្អស់​របស់ពិភពលោក ដែលកើតដោយប្រើបច្ចេកទេសនេះត្រូវបានរាយការណ៍ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៦។

ជំងឺហ្សែនតំណពូជ អាចបណ្តាលឲ្យមានជំងឺផ្សេងៗ ដូចជាជំងឺសាច់ដុំ ឆ្កួតជ្រូក បញ្ហាបេះដូង និងពិការភាពផ្នែកបញ្ញាជាដើម។ កុមារប្រមាណជា ១នាក់ ក្នុងចំណោម ២០០នាក់ នៅចក្រភពអង់គ្លេស កើតមកមានបញ្ហាកោសិកា។ មកដល់ពេលនេះ អ្នកជំងឺ ៣២នាក់ហើយ ត្រូវបានអនុញ្ញាតឲ្យទទួលការព្យាបាលបែបនេះ។

ការស្រាវជ្រាវពីមុនដែលវាយតម្លៃបច្ចេកទេសមួយទៀត ដើម្បីបង្កើតទារកពីមនុស្ស ៣នាក់ រួមទាំងអ្នកផ្តល់មេជីវិត បានរកឃើញថា ប៉ុន្មានឆ្នាំក្រោយមក កុមារមានវឌ្ឍនាការល្អទៅ​ជាក្មេងជំទង់ ដោយគ្មានសញ្ញានៃបញ្ហាសុខភាពខុសប្លែកធម្មតា និងទទួលបានចំណាត់ថ្នាក់ល្អ នៅក្នុងសាលារៀន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        53
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        52
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm