ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចោទប្រកាន់អាហ្វ្រិកខាងត្បូងថា បានផ្តល់អាវុធដល់រុស្ស៊ី

2023/05/12 08:42:56 pm        282

លោក Reuben Brigety គឺជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអាហ្វ្រិកខាងត្បូង បានចោទប្រកាន់ប្រទេសមួយនេះថា បានផ្តល់អាវុធដល់ប្រទេសរុស្ស៊ី តាមរយៈនាវាដឹកទំនិញ​ពាក់ព័ន្ធនឹងក្រុមហ៊ុនរងទណ្ឌកម្មដែលបានចូលចតដោយសម្ងាត់នៅមូលដ្ឋានកងទ័ពជើងទឹកនៅជិតទីក្រុង Cape Town កាលពីខែធ្នូ ឆ្នាំ ២០២២កន្លងទៅ ។

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa និយាយថា ការស៊ើបអង្កេតជុំវិញការធ្វើ​ដំណើរ​របស់នាវារុស្ស៊ី Lady R ចូលមូលដ្ឋានកងទ័ពជើងទឹកសំខាន់​ប្រទេសរបស់លោក ត្រូវបាន​ធ្វើឡើងរួចហើយដោយពុំបានប្រកាសជាសាធារណៈដោយមានជំនួយពីសេវាកម្មចារកិច្ចសហរដ្ឋអាមេរិក ។

លោកថា ការស៊ើបអង្កេត បានចាប់ផ្តើមមុនពេលលោក Brigetyចេញមុខបកស្រាយ​ជា​សាធារណៈក្នុងសន្និសីទ​សារព័ត៌មាន នៅរដ្ឋធានី Pretoria របស់អាហ្វ្រិកខាងត្បូងថា ទំនិញគឺជាអាវុធ និងគ្រាប់រំសេវ ។

លោក Pretoria និយាយថា សហរដ្ឋអាមេរិកប្រាកដច្បាស់ថា គ្រឿងយុទ្ធោបករណ៍ បានផ្ទុកលើនាវា Lady R នៅមូលដ្ឋានកងទ័ពជើងទឹក Simon's Town ចន្លោះថ្ងៃទី ៦ និងថ្ងៃទី ៨ ខែធ្នូ ហើយក្រោយមក វាត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ។

លោកនិយាយថា រឿងនេះរុញឲ្យមានការសួរដេញដោលពីគោលជំហរអព្យាក្រិត្យរបស់​អាហ្វ្រិក​ខាងត្បូងលើសង្រ្គាមនៅអ៊ុយក្រែន ​និងការអំពាវនាវរបស់ពួកគេឲ្យបញ្ចប់ជម្លោះ ។

នៅក្នុងសេចក្តីអធិប្បាយដែលបានចុះផ្សាយដោយសារព័ត៌មានជាច្រើនរបស់អាហ្វ្រិកខាងត្បូង លោក Brigety និយាយថា ការផ្តល់អាវុធដល់រុស្ស៊ី គឺជារឿងធ្ងន់ធ្ងរខ្លាំងណាស់ ហើយពួកយើងមិន​យល់ឃើញថា បញ្ហាមួយត្រូវបានដោះស្រាយនោះទេ ។

បើសិនជាអាហ្វ្រិកខាងត្បូង ត្រូវបានគេរកឃើញថា បានផ្តល់ជំនួយយោធាដល់រុស្ស៊ីពិតមែន វានឹងគំរាមកំហែង​ដល់ការបែកបាក់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសដៃគូសំខាន់​នៅអាហ្វ្រិកមួយនេះ ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm