វេណេហ្ស៊ុយអេឡា និងកូឡុំប៊ី បង្កើនវត្តមានយោធានៅតាមព្រំដែនរួមគ្នា

2023/05/12 11:20:41 pm        263

រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ ឧសភា) ថា វេណេហ្ស៊ុយអេឡា និងកូឡុំប៊ីនឹងបង្កើនចំនួនទាហានដែលឈរជើងនៅតាមព្រំដែនរួមរបស់ខ្លួននៅឯច្រកឆ្លងកាត់ក្រៅផ្លូវការដែលក្រុមឧក្រិដ្ឋជនប្រដាប់អាវុធប្រើប្រាស់ ដើម្បីប្រតិបត្តិការជួញដូរគ្រឿងញៀនជាញឹកញាប់។

រដ្ឋមន្ត្រីការពារជាតិកូឡុំប៊ី លោក Ivan Velasquez បាននិយាយនៅក្នុងការផ្សាយតាមទូរទស្សន៍រដ្ឋវេណេស៊ុយអេឡាថារដ្ឋមន្ត្រីទាំងពីរ បានជួបប្រជុំគ្នានៅទីក្រុងការ៉ាកាស ដើម្បីពិភាក្សាអំពីការគំរាមកំហែងផ្នែកសន្តិសុខពីបណ្ដាក្រុម "ដែលឆ្លងកាត់ព្រំដែន និងធ្វើសកម្មភាពឧក្រិដ្ឋកម្មទាំងក្នុងទឹកដីវេណេហ្ស៊ុយអេឡា និងប្រទេសកូឡុំប៊ី" ។

ក្រុមមន្ត្រីទាំងនោះ មិនបានបញ្ជាក់ថានឹងបញ្ជូនទាហានប៉ុន្មាននាក់ហើយនៅពេលណា ទៅព្រំដែននោះទេ។ ព្រំដែនមានចម្ងាយប្រហែល ២.២០០ គីឡូម៉ែត្រ (១.៤០០ ម៉ាយ) ហើយភាគច្រើនឆ្លងកាត់ព្រៃដាច់ស្រយាល។

លោក Velasquez ក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកូឡុំប៊ីក្នុងការ "បំផ្លាញប្រភពហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជនជាមួយនឹងកម្លាំងអតិបរមាដែលអាចធ្វើទៅបាន" ដែលជាមធ្យោបាយធ្វើឱ្យពួកគេចុះខ្សោយ។

វេណេហ្ស៊ុយអេឡា និងកូឡុំប៊ី បានបង្កើតទំនាក់ទំនងឡើងវិញកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro ដែលជាមេដឹកនាំឆ្វេងនិយមបានចូលកាន់តំណែង។

រដ្ឋមន្ត្រីការពារជាតិវេណេហ្ស៊ុយអេឡា លោក Vladimir Padrino បាននិយាយថា ប្រទេសទាំងពីរបានធ្វើការរួមគ្នាក្នុងការ"ស្រោចស្រង់ទំនាក់ទំនងដែលបានប្រេះឆាដើម្បីឆ្ពោះទៅមុខ"៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm