សហរដ្ឋអាមេរិក និរទេសជនអន្តោប្រវេសន៍រាប់រយនាក់ ទៅកាន់ប្រទេសកាតេម៉ាឡា

2023/05/12 11:42:55 pm        297

ក្រុមអាជ្ញាធរអន្តោប្រវេសន៍កាតេម៉ាឡា និយាយថា ជើងហោះហើរ ៣វ៉ុលដឹកជនអន្តោប្រវេសន៍កាតេម៉ាឡាដែលត្រូវបាននិរទេសដោយសហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់ទីក្រុង Guatemala កាលពីថ្ងៃព្រហស្បតិ៍ ។

លោក Stuard Rodriguez គឺជាប្រធានវិទ្យាស្ថានអន្តោប្រវេសន៍កាតេម៉ាឡា(IMG) និយាយថា ជើងហោះហើរ ២វ៉ុល គឺជាជើងហោះហើរចុងក្រោយដឹកជនអន្តោប្រវេសន៍ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ក្រោមច្បាប់មាត្រា ៤២ ។

លោក Rodriguez បន្តថា ជនអន្តោប្រវេសន៍ជាង ១រយនាក់ ត្រូវបាននិរទេសតាមជើងហោះហើរដំបូង ក្រោមច្បាប់ថ្មី ដែលគេស្គាល់ថាជាមាត្រា៨ ។

ជនអន្តោប្រវេសន៍គ្រប់វ័យទាំងអស់ ឈរតម្រង់ជួរខាងក្រៅការិយាល័យ IMG នៅអាកាសយានដ្ឋានអន្តរជាតិ La Aurora រង់ចាំការចាត់ចែងពីក្រុមអាជ្ញាធរ ។

គួរឲ្យដឹងថា មាត្រា៤២ គឺជាច្បាប់រឹតបន្តឹងជំងឺ COVID-19 របស់សហរដ្ឋអាមេរិក ដែលរារាំងជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ដែលជាប់ខ្លួននៅតាមព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ដើម្បីស្វែងរកសិទ្ធិជ្រកកោន ចាប់តាំងពីឆ្នាំ ២០២០រហូតមក ។ ច្បាប់មួយនេះ បានបញ្ចប់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ។

ដោយឡែក ក្រោមមាត្រា៨ ជនអន្តោប្រវេសន៍ត្រូវបានគេសន្មតិថាពុំអាចទទួលបានសិទ្ធិជ្រកកោននោះឡើយ បើសិនជាពួកគេឆ្លងកាត់ប្រទេសមួយផ្សេងទៀត តាមផ្លូវទៅកាន់សហរដ្ឋអាមេរិកដោយគ្មានការស្វែងរកការការពារ ឬមួយពួកគេពុំបានប្រើប្រាស់ផ្លូវស្របច្បាប់ទៅកាន់សហរដ្ឋអាមេរិក ។

យោងតាមការអះអាងរបស់ IMGបានឲ្យដឹងថា សហរដ្ឋអាមេរិក បាននិរទេសជនអន្តោប្រវេសន៍កាតេម៉ាឡា ៦១.៤៣៣នាក់ ក្រោមមាត្រា៤២ ចន្លោះខែកញ្ញា ឆ្នាំ ២០២០ និងខែឧសភា ឆ្នាំ ២០២៣ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        85
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        74
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm