WHO ប្រកាសថា ជំងឺអុតស្វាឬ Mpox លែងជាគ្រាអាសន្នសុខភាពសកលទៀតហើយ

2023/05/13 12:35:42 am        257

អង្គការសុខភាពពិភពលោក ឬ WHO កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែឧសភា) បានប្រកាសថា ជំងឺ Mpox លែងជាគ្រាអាសន្នសុខភាពសកលទៀតហើយ ដែលមានរយៈជិតមួយឆ្នាំ បន្ទាប់ពីជំងឺដែលពីមុនត្រូវបានគេស្គាល់ឈ្មោះថា ជំងឺអុតស្វា បានចាប់ផ្តើមរីករាលដាលពាសពេញពិភពលោក។

បន្ទាប់ពីចំនួនករណីធ្លាក់ចុះ ប្រធាន WHO លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញថា រូបលោករីករាយក្នុងការប្រកាសឲ្យដឹងថា រូបលោកទទួលយកការណែនាំរបស់គណៈកម្មាធិការសង្គ្រោះបន្ទាន់នៃទីភ្នាក់ងារអង្គការសហប្រជាជាតិស្តីពីជំងឺ Mpox ដើម្បីលុបចោលកម្រិតប្រកាសអាសន្នខ្ពស់បំផុតរបស់ខ្លួន។

ការប្រកាសនេះ បានធ្វើឡើងត្រឹមតែមួយសប្តាហ៍ បន្ទាប់ពី WHO បាននិយាយថា វីរុស COVID-19 ក៏លែងជាភាពអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ (PHEIC) ទៀតហើយ។

លោក Tedros បានថ្លែងថា៖ «ទោះបីជាគ្រាអាសន្ននៃជំងឺ Mpox និងវីរុស COVID-19 ត្រូវបានបញ្ចប់ទាំង២ ដូចគ្នាក៏ដោយ ក៏ការគំរាមកំហែងនៃរលកឆ្លងរាលដាលដែលកើតមានឡើងវិញ នៅតែមានសម្រាប់ជំងឺទាំង២។ វីរុសទាំង២ នៅតែបន្តចម្លង និងនៅតែបន្តផ្ដាច់ជីវិតមនុស្ស»។

លោក បានបញ្ជាក់បន្ថែម ដោយអំពាវនាវឲ្យគ្រប់ប្រទេសទាំងអស់បន្តប្រុងប្រយ័ត្នថា៖ «ជំងឺ Mpox បន្តបង្កបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈធំៗ ដែលត្រូវការការឆ្លើយតបដ៏រឹងមាំ សកម្ម និងនិរន្តរភាព»។

WHO បានប្រកាសថា ជំងឺ Mpox គឺជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈនៃកង្វល់អន្តរជាតិ (PHEIC) នៅក្នុងខែកក្កដា។ ប៉ុន្តែចំនួនអ្នកឆ្លងជំងឺ ដែលបណ្តាលឲ្យក្តៅខ្លួន ឈឺសាច់ដុំ និងពងបែកធំៗ បានធ្លាក់ចុះជាបន្តបន្ទាប់ ចាប់តាំងពីពេលនោះមក។

យោងតាមការការកត់ត្រារបស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា មានច្រើនជាង ៨៧.០០០ករណី និងការស្លាប់ចំនួន ១៤០នាក់ ត្រូវបានរាយការណ៍ពីប្រទេសចំនួន ១១១ ក្នុងអំឡុងពេល នៃការផ្ទុះឆ្លងរាលដាលជាសកល៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm