កាលពីថ្ងៃព្រហស្បតិ៍ (១១ ឧសភា) ប្រធានាធិបតីបារាំងលោក Emmanuel Macron បានស្វាគមន៍ប្រធានាធិបតីនៃអារ៉ាប់រួម (UAE) លោក Sheikh Mohammed bin Zayed al-Nahyan (MBZ) នៅវិមានប្រធានាធិបតី Elysee ក្នុងទីក្រុងប៉ារីស។
លោក Macron និងលោក Sheikh Mohammed bin Zayed al-Nahyan នឹងពិភាក្សាគ្នាអំពីការត្រៀមរៀបចំរយៈពេលជិតប្រាំពីរខែមុនសន្និសីទស្តីពីអាកាសធាតុ COP28 ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងឌុយបៃ។
ប្រធានចាត់តាំងសន្និសីទCOP28 របស់អារ៉ាប់រួម លោក Sultan al-Jaber បាននិយាយកាលពីថ្ងៃពុធ (១០ ឧសភា) ថា ឧស្សាហកម្មប្រេង និងឧស្ម័នគួរតែលុបបំបាត់ការបំភាយឧស្ម័នមេតានរបស់ខ្លួននៅឆ្នាំ ២០៣០ ហើយការវិនិយោគលើបច្ចេកវិទ្យាគឺចាំបាច់ដើម្បីអភិវឌ្ឍជម្រើសឧស្ម័នកាបូនឌីអុកស៊ីត។
មេដឹកនាំទាំងពីរ ក៏នឹងពិភាក្សាអំពីកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីសនាពេលខាងមុខសម្រាប់សន្ធិសញ្ញាហិរញ្ញវត្ថុសកលថ្មីមួយ ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីប្រទេសបារាំងនៅចុងខែមិថុនា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់វិមាន Elysee៕
