កម្ពុជា ឈានទៅរកការកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែកមកត្រឹម ០,៣៥% នៅឆ្នាំ ២០៣០

2023/05/13 03:41:58 am        159

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងក្នុងសិក្ខាសាលា​តម្រង់ទិស​ស្ដីពី “ ការយល់ដឹងអំពីសុខភាពភ្នែកកុមារ និងទារក ” ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះថា កម្ពុជា ឈានទៅ​រកការកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែកមកត្រឹម ០,៣៥% នៅឆ្នាំ ២០៣០។

​ក្នុងសិក្ខាសាលាតម្រង់ទិសខាងលើនេះ រៀបចំឡើងដោយកម្មវិធីជាតិសុខភាពភ្នែក ដោយមានការគាំទ្រពីអង្គការ Sight For All អូស្រ្តាលី និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិទាំងអស់ និងមានការចូលរួមពីលោក អានដ្រេស សីប្រាស (Mr. Andreas Zurbrugg) ឯកអគ្គរាជទូតរង អូស្ត្រាលីប្រចាំកម្ពុជា។

ឯកឧត្តម សាស្រ្តាចារ្យ ស៊ា ហួង បន្តថា ជាងពីរទសវត្សកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តខិតខំប្រឹងប្រែង​យ៉ាងខ្លាំងក្លាក្នុងការពង្រឹងគុណភាព និងពង្រីកវិសាលភាពសុខភាពភ្នែកក្រោមគោល​នយោបាយសមធម៌សុខ​ភាព​សាធារណៈ​របស់ក្រសួងសុខាភិបាល នៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធីជាតិសុខភាពភ្នែក។ កិច្ចប្រឹងប្រែងនេះ យើងសង្កេតឃើញថាសមត្ថភាពគ្រប់គ្រង និងបង្ការភាពពិការភ្នែកមានការរីកចម្រើនកាន់តែប្រសើរឡើង។ ការប្រើប្រាស់សេវាថែទាំសុខភាពភ្នែក ក៏មានការកើនឡើង ហើយសេវាសុខភាពភ្នែកត្រូវបានដាក់​បញ្ចូលទៅក្នុង​ប្រព័ន្ធថែទាំសុខភាពនៅគ្រប់កម្រិតទាំងអស់។ ជាលទ្ធផលអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែក ក្នុងចំណោម​ប្រជាជន​ទូទៅបានធ្លាក់ចុះពី ១,២% ក្នុងឆ្នាំ ១៩៩៥ មក ០,៣៨%ក្នុងឆ្នាំ ២០០៧ ហើយបានបន្តធ្លាក់ចុះមកត្រឹម ០,៣៧% នៅឆ្នាំ ២០១៩។ ជំងឺត្រាក់កូមមិនមែនជាបញ្ហាសុខភាពសាធារណៈទៀតទេ ហើយជំងឺខ្វាក់មាន់ដែលបណ្តាល​មកពី​កង្វះ​ជីវជាតិ​អាត្រូវបានលុបបំបាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម សង្ឃឹមថាអ្នកចូលរួមទាំង​អស់នឹង​ទទួល​បាន​នូវចំណេះដឹងថ្មីស្តីពី ពិការភាពធ្ងន់ធ្ងរនៃជំងឺភ្នែករបស់កុមារ និងទារកដែលអាចជៀសវាងបាន និងចូលរួមស្វែងរកដំណោះស្រាយដើម្បីជួយបញ្ជូនកុមារ និងទារកអ្នកដែលមាន​បញ្ហាភ្នែកធ្ងន់ធ្ងរឱ្យ​ទៅរក​សេវាឯកទេសទាន់ពេលវេលា ហើយនេះក៏ជាការចូលរួមការអនុវត្តយុទ្ធសាស្ត្រជាតិលើកទី៣ សម្រាប់ការបង្ការ និងត្រួតពិនិត្យភាពពិការភ្នែកឆ្នាំ២០២១-២០៣០ ដែលវាជាការចាំបាច់ខ្លាំងណាស់ ដើម្បីធានាលើការពង្រឹង​គុណភាព និងពង្រីកវិសាលភាពសុខភាពភ្នែកទូទាំងព្រះរាជាណាចក្រកម្ពុជា ឈានទៅរកការកាត់បន្ថយ​អត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែកមកត្រឹម ០,៣៥% នៅឆ្នាំ ២០៣០។

ជាមួយគ្នានោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា គោលដៅដែលកម្មវិធីជាតិសុខភាព​ភ្នែករៀបចំ​សិក្ខាសាលានេះឡើងគឺដើម្បី៖ អប់រំ និងផ្តល់ព័ត៌មាន ដល់គ្រូពេទ្យកុមារ គិលានុប្បដ្ឋាក-យិកា និងមន្រ្តីសុខាភិបាល អំពីពិការភាពធ្ងន់ធ្ងរនៃជំងឺភ្នែករបស់កុមារ និងទារក ដែលអាចជៀសវាងបាន និងការបញ្ជូនមកសង្គ្រោះ និង​ព្យាបាលឱ្យបានទាន់ពេលវេលា និងដើម្បីកំណត់លក្ខខណ្ឌឱ្យបានត្រឹមត្រូវសម្រាប់​អ្នកដែលផ្តល់សេវា​ថែទាំសុខភាព​ភ្នែកបឋម ដោយរាប់បញ្ជូលទាំង គិលានុបដ្ឋាក-យិកា និងបុគ្គលិកថែទាំសុខភាពសហគមន៍ ដែលតម្រូវឱ្យមានការ​បណ្តុះបណ្តាល​ជាក់លាក់ ស្តីអំពីសុខភាពភ្នែកកុមារ និងទារក ដើម្បីលើកស្ទួយសេវាបញ្ជូន និងការថែទាំភ្នែកកុមារ និងទារកឱ្យកាន់តែប្រសើរឡើង។

ចំណែកលោក សិត សំអាត មន្រី្តប្រចាំប្រទេសរបស់អង្គការ Sight For All កម្ពុជា-ឡាវ បានឲ្យដឹងដែរថា អង្គការ Sight For All បានបំពាក់ឧបករណ៍ភ្នែករសំរាប់កុមារ និងទារកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកាល់ម៉ែត និងនៅមន្ទីរពេទ្យព្រះអង្គឌួង (ហេដ្ឋារចនាសម្ព័ន្ធ) ហើយយើងកំពុងដំណើរការគម្រោងការ​យល់ដឹងអំពីសុខភាពភ្នែក​កុមារ និងទារក (ការយល់ដឹងអំពីសុខភាពភ្នែក) និងចូលរួមអភិវឌ្យយុទ្ធសាស្ដ្រជាតិស្តីពី ការគ្រប់គ្រងនិងបង្ការ​ភាពពិការភ្នែក២០២១ដល់២០៣០ ដែលសុខភាពភ្នែកកុមារ និងទារកជាផ្នែកអទិភាពមួយផងដែរ៕ ដោយ ៖ រដ្ឋា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm