កម្ពុជាត្រូវបានជ្រើសតាំងជាអនុប្រធានក្រុមអ្នកជំនាញស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ UN

2023/05/13 04:59:38 am        86

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ អគ្គរាជទូត ឡុង កែមវិចិត្រ តំ ណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធសេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវបានទទួលការគាំទ្រជាអនុប្រធាននៃកិច្ចប្រជុំលើកទី៦ នៃក្រុមអ្នក​ជំនាញអន្តរ​រដ្ឋាភិបាល​ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល (Intergovernmental Group of Expert on E-commerce and the Digital Economy) នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍ (UNCTAD) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៣។ កិច្ចប្រជុំលើកទី៦ នេះគឺរៀបចំឡើងក្រោមប្រធានបទ “តើត្រូវធ្វើយ៉ាងណាឱ្យទិន្នន័យរួមចំណែកបានដល់ការសម្រេចនូវរបៀបវារៈឆ្នាំ 2030 សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព (How to make data work for the 2030 Agenda for Sustainable Development)”។

ក្នុងតួនាទីជាអនុប្រធានកិច្ចប្រជុំ អគ្គរាជទូតកម្ពុជាបានដើរតួជាអ្នកសម្របសម្រួលក្នុងវគ្គពិភាក្សាចំនួនពីរគឺ (១) វគ្គពិភាក្សាស្ដីពី “តម្រូវការជាមុនសម្រាប់ការចែកចាយ​ផលចំណេញពី​សេដ្ឋកិច្ចឌីជីថលប្រក បដោយសមធម៌ (Prerequisites for a more equitable distribution of gains from the digital econo my)" និង (២) “ការសម្រួចកិច្ចពិភាក្សាស្ដីពីអភិបាលកិច្ចទិន្នន័យ ដើម្បីបង្កើនសក្តានុពលនៃទិន្នន័យស ម្រាប់ការអភិវឌ្ឍន៍ (Shaping the data governance debate to maximize the development potential of data)”។ នៅក្នុងវគ្គពិភាក្សាទាំងពីរ វាគ្មិននិងអង្គប្រជុំទាំងមូលបានពិភាក្សាគ្នាយ៉ាងផុសផុលលើប្រ ធានបទដូចជា៖ ការបែកខ្ញែកនៃអភិបាលកិច្ចទិន្នន័យក្នុងក្របខណ្ឌសាកល និងតួនាទីរបស់អង្គការ​សហប្រជាជាតិ​ក្នុងការបង្កើតជាវេទិកាពហុភាគីសម្រាប់ពិភាក្សាលើបញ្ហានេះ ការការពារទិន្នន័យនិងឯកជនភាពនៃទិន្នន័យ បញ្ញាសិប្បនិម្មិត ការយកពន្ធនៅក្នុងសេដ្ឋកិច្ចឌីជីថល បញ្ហាប្រឈម​របស់ប្រទេសអភិវឌ្ឍន៍ និងប្រធានបទពាក់ព័ន្ធមួយចំនួនទៀត។

ជាមួយនេះដែរ នៅក្នុងកម្មវិធីបើកនៃកិច្ចប្រជុំលើកទី៦ នេះ ស្ថានបេសកកម្មកម្ពុជាក៏បានចូលរួមថ្លែងសេចក្ដីថ្លែងការរបស់កម្ពុជា ដោយលើកឡើងពីចក្ខុវិស័យរបស់​កម្ពុជាក្នុងការប្រែក្លាយ​ជាសេដ្ឋកិច្ចនិងសង្គមឌីជីថលក្នុងឆ្នាំ២០៣៥ តាមរយៈការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ក៏ដូចជាការចូលរួម​ក្នុងការបង្កើតវិធាន​ស្ដីពីអភិបាលកិច្ចទិន្នន័យតាមរយៈកិច្ចព្រមព្រៀងតំបន់ និងទ្វេភាគីនានាដែលកម្ពុជាជាសមាជិក។ ជាមួយនោះដែរ ស្ថានបេសកកម្មកម្ពុជា​ក៏បានរំលឹកដល់សមាជិក​ទាំងអស់អំពីបញ្ហា​ប្រឈមនានារបស់កម្ពុជានិងប្រទេសអភិវឌ្ឍន៍តិចតួច ហើយក៏បានស្នើសុំឲ្យសហគមន៍អន្តរជាតិទាំងមូល គាំទ្រដល់ការប្រែក្លាយឌីជីថលរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីឲ្យប្រទេសទាំងនេះ អាចទាញយកផលប្រយោជន៍ពេញលេញពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល៕ ដោយ៖ គង់ ឌិន​

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        117
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm