ភ្នំពេញ៖ កីឡាការិនី ប៊ីយ៉ាការ៉ុមកម្ពុជា ស្រួង ភាវី នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ បានសរសេរនៅលើហ្វេសប៊ុកថា៖«បើនិយាយពីអារម្មណ៍វិញ ឈ្នះមេដាយមាសលំដាប់ពិភពលោករាប់សិបដង ក៏ខ្ញុំមិនមានអារម្មណ៍ថា រំភើបខ្លាំងដូចពេលដែលបានមេដាយមាសនៅស៊ីហ្គេមនេះដែរ ព្រោះទីនេះជាផ្ទះរបស់ខ្ញុំ ហើយក្តីស្រម៉ៃរយះពេល ១០ឆ្នាំ បានក្លាយជាការពិតហើយ»។
សូមជម្រាបថា ភាវី បានប្រកួតយកឈ្នះមេដាយមាស ក្នុងវិញ្ញាសា ប៊ីយ៉ាការ៉ុម ៣ បាំងជូនកម្ពុជា ១គ្រឿងរួចហើយ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ ស្រួង ភាវី នឹងត្រូវប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលត្រូវជួបជាមួយកីឡាការិនី វៀតណាម ដើម្បីឈានទៅដណ្ដើមមេដាយមាស ១គ្រឿងទៀត៕



