អ៊ុយក្រែនអះអាងពីការវាយរុលទៅមុខក្នុងទីក្រុង Bakhmut បន្ទាប់ពីការបដិសេធរបស់រុស្ស៊ី

2023/05/13 09:32:28 pm        444

អ៊ុយក្រែន និយាយថា ខ្លួនបានដណ្តើមយកមកវិញទឹកដីនៅក្នុងទីក្រុងBakhmut ជាការរុលទៅមុខដ៏កម្រ បន្ទាប់រយៈពេលជាច្រើនខែ នៃការជាប់គាំងការដណ្តើមយករបស់រុស្ស៊ីនៅទីក្រុងភាគខាងកើត។

ទីក្រុងគីវ និយាយថា កងកម្លាំងរបស់ខ្លួនបានរុលទៅមុខ ២គីឡូម៉ែត្រ ក្នុងមួយសប្តាហ៍។ រុស្ស៊ីនិយាយថា កងទ័ពរបស់ខ្លួនបានប្រមូលក្រុមឡើងវិញនៅក្នុងតំបន់មួយ។ ការអះអាង បានបង្ហាញសញ្ញាការផ្លាស់ប្តូរកម្លាំងរុញច្រាននៅក្នុងទីក្រុងBakhmut ប៉ុន្តែពុំមានភស្តុតាងច្បាស់លាស់ពីការវាយបករបស់អ៊ុយក្រែននោះទេ។

ទោះជាយ៉ាងណាការផ្ទុះពីរលើកត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រនៅក្នុងតំបន់ Luhansk គ្រប់គ្រងដោយរុស្ស៊ី។ រូបភាពជាច្រើន បានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម ផ្ទៀងផ្ទាត់​ដោយសារព័ត៌មាន BBC បានបង្ហាញពីផ្សែងខ្មៅ​ខ្មួលខ្មាញ់​ ហុយឡើងពីទីក្រុងនេះ ដែលលាតសន្ធឹង​ប្រមាណ៩០គីឡូម៉ែត្រ នៅពីក្រោយខ្សែត្រៀមជួរមុខ នៅអ៊ុយក្រែនភាគខាងកើត។

មូលហេតុនៅពុំទាន់បានបញ្ជាក់នៅឡើយ ប៉ុន្តែការផ្ទុះបានកើតឡើងមួយថ្ងៃបន្ទាប់ពីចក្រភព​អង់គ្លេស និយាយថា ខ្លួនបាន​ផ្គត់ផ្គង់​ទៅឲ្យអ៊ុយក្រែន នូវមីស៊ីលតម្រង់គោលដៅ Storm Shadow រយៈចម្ងាយឆ្ងាយ។

តំបន់ Luhansk ប្រព័ន្ធកាំភ្លើងធំបាញ់គ្រាប់រ៉ូកែតចល័តទីរហ័សHimars​ មិនអាចបាញ់ដល់ទេ ដែល​អ៊ុយក្រែន ធ្លាប់បានពឹងអាស្រ័យសម្រាប់ការវាយប្រហារចូលជ្រៅលើគោលដៅរបស់រុស្ស៊ី។ ប៉ុន្តែមន្ត្រីដែលតែងតាំងដោយរុស្ស៊ីនៅក្នុងតំបន់ ​បាននិយាយថា ពួកគេគិតថាមីស៊ីលផលិត​នៅ​អ៊ុយក្រែន​ត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារនេះ ដែលបានធ្លាក់លើអគាររដ្ឋបាល​នៃ​សហគ្រាសដែលលែងដំណើរការចំនួន២កន្លែង។

កាលពីពេលមុន ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងទ័ពរុស្ស៊ីនៅក្នុងតំបន់ទីក្រុង Bakhmut បានផ្លាស់ប្តូរទីតាំងរបស់ពួកគេសម្រាប់ហេតុផលយុទ្ធសាស្ត្រ។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        10
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        35
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm