ការព្រួយបារម្ភខ្ពស់ពីការកម្រិតអតិបរមាបំណុលកាន់តែរីកធំ ខណៈការខកខានសងបំណុល របស់អាមេរិក ជិតចូលមកដល់នៅដើមខែមិថុនា

2023/05/13 10:13:40 pm        530

ភាពជាប់គាំងនៅក្នុងទីក្រុងវ៉ាស៊ីនតោន ជុំវិញការបង្កើនកម្រិតការខ្ចីប្រាក់បន្ថែម ៣១,៤ សែនកោដិដុល្លាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបន្ថែមដល់ការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច​សកល ខណៈរបាយការណ៍សភាថ្មីមិនសម្អៀង ហៅថា​ជា​ហានិភ័យ​ដ៏ធំនៃការក្ស័យធន​ជា​ប្រវត្តិសាស្ត្រ ក្នុងរយៈពេល២សប្តាហ៍ដំបូងនៃខែមិថុនា។

របាយការណ៍របស់ការិយាល័យថវិកាសភាអាមេរិក ​ដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃសុក្រ បាន​បញ្ជាក់ពីការព្រមានដំបូងរបស់រដ្ឋមន្ត្រីរតនាគារលោកស្រី Janet Yellen ថា ការក្ស័យធនអាចកើតឡើងនៅថ្ងៃទី១ ដើមខែមិថុនា។

ការិយាល័យបានព្រមានថា មានហានីភ័យដ៏ធំ ដែលរដ្ឋាភិបាលនឹងពុំអាចបំពេញកាតព្វកិច្ចទាំង​អស់​របស់ខ្លួននៅពេលណាមួយ ​ក្នុងរយៈពេល២សប្តាហ៍ដំបូងនៃខែមិថុនា។

អ្នកកាន់ឯកសារថវិការបស់សភា ​បានកត់សំគាល់ថា​ ការសងបំណុលសហព័ន្ធ នឹងនៅតែពុំ​ច្បាស់លាស់ នៅក្នុងខែឧសភានេះ ​ទោះបីជារតនាគារអស់សាច់ប្រាក់ដោយយថា​ហេតុនៅដើម​ខែមិថុនាក៏ដោយ។

ប្រធានាធិបតី លោក Joe Biden និងសហសេវិកគណបក្សប្រជាធិបតេយ្យ កំពុងជំរុញឲ្យមានចំណាត់​ការ​បន្ទាន់ ចាប់តាំងពីការចាប់ផ្តើមឆ្នាំ ដើម្បីដាក់កម្រិតអតិបរមាបំណុលស្របច្បាប់លើចំនួន​ ៣១,៤ សែនកោដិដុល្លារ ​លើប្រាក់កម្ចីរដ្ឋាភិបាលដោយគ្មានលក្ខខណ្ឌ។

សមាជិកគណបក្សសាធារណៈរដ្ឋ ដែលបានតាមដានយ៉ាងដិតដល់នូវសភាតំណាងរាស្ត្រ មាន​បំណងកំណត់ថ្មីលើការចំណាយនៅពេលអនាគត ដែលត្រូវកំណត់មុនពេលពួកគេផ្តល់​ការ​អនុញ្ញាត​សម្រាប់ការចំណាយបន្ថែមលើកម្ចីឥណទាន សម្រាប់យកបង់ទូទាត់ការចំណាយដែលបានកំណត់​កាលពីមុន។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        9
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        78
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm