ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែក​កំពឹស​ទទួល​ចាក់​វ៉ាក់សាំង ពី​ក្រុមគ្រូពេទ្យ​កងទ័ព​

2021/05/07 02:07:43 am        185

​ភ្នំពេញ៖ ​នៅ​ព្រឹក​ថ្ងៃទី០​៦ ខែឧសភា ឆ្នាំ​២០២១​នេះ គឺជា​ថ្ងៃ​ទី​២​ហើយ ​ដែល​ប្រជាពលរដ្ឋ រស់​នៅក្នុង​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​មក​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ ពី​ក្រុម​គ្រូពេទ្យ​របស់​កងទ័ព​នៅ​ក្នុង​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នេះ​។ ដែល​ទីតាំង​ទទួល​ចាក់​វ៉ាក់សាំង​នេះ​ធ្វើឡើង​នៅក្នុង​សាលាបឋមសិក្សា អ្នកឧកញ៉ា​មហា​ភក្តី ហ៊ុន នាង ព្រែក​កំពឹស​។​

​បើ​តាម​លោក អ៊ុយ ស៊ុន សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ដង្កោ និង​អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ព្រែក​កំពឹស​បាន​អោយដឹង​ថា នៅ​ក្នុង​សង្កាត់​នេះ​មាន​ប្រជាពលរដ្ឋ​ចំនួន ៨០០០​នាក់ មកពី​៦​ភូមិ ហើយ​ថ្ងៃនេះ​ជា​ថ្ងៃទី​២​ ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ព្រែកកំពឹស​នេះ បានមក​ទទួល​ការចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ពី​ក្រុម​គ្រូពេទ្យ​កងទ័ព ដែលជា​ប្រភេទ​ថ្នាំ​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ សម្រាប់​ចាក់​ជូន​ប្រពល​រដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​។ លោក អ៊ុយ ស៊ុន បន្តថា កាលពី​ថ្ងៃទី​១​ម្សិលមិញ មាន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​មកចាក់​វ៉ាក់សាំង​មាន​ចំនួន ១០០០ នាក់​គត់ ហើយ​ថ្ងៃទី​២​នេះ លោក​សង្ឃឹមថា​នឹង​មាន​ការកើនឡើង​។ ដោយ​ជា​គោលការណ៍​របស់​សង្កា​ត់ ក្នុង​មួយថ្ងៃ​ចាក់អោយ បាន ១២០០​នាក់​។​

​តាមរយៈ​ការ​ផ្តល់​បទសម្ភាសន៍​ជាមួយ BTV News ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ចាក់​វ៉ាក់សាំង​បាន​ឲ្យ​ដឹង​ថា ពួកគាត់​សប្បាយចិត្ត​ខ្លាំង​ណាស់ ដោយ​ទទួលបាន​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​១៩ ដោយ​ស្ម័គ្រចិត្ត មិនមាន​ការបង្ខិតបង្ខំ និង​មិន​មានការ​ព្រួយ​បារ​ម្ម​អ្វី​ឡើយ​អំពី​ថ្នាំ​វ៉ាក់សាំង​។ ដោយ​ពួកគាត់​អះអាង​ថា អ្វីដែល​ពិសេស​នោះ​ គឺ​បាន​ការពារ​ខ្លួនឯង​ផ្ទាល់ និង​ក្រុម​គ្រួសារ​ព្រមទាំង​សង្គមជាតិ​ទាំងមូល​។

កញ្ញា ស៊ុន ឌី​ណូ តំណាង​យុវជន ស ស យ ក នៅ​សង្កាត់​ព្រែកកំពឹស បានអោយដឹងថា ជាការ​កត់សំគាល់​រយៈ​ពេល​ពីរ​ថ្ងៃ​មកនេះ ឃើញថា​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​នេះ មានការ​អញ្ជើញ​មកចាក់​វ៉ាក់សាំង​ច្រើន តាម​អញ្ជើញ​របស់​អាជ្ញាធរ ភូមិ សង្កាត់ ហើយ​គាត់​អញ្ជើញ​មក​ដោយ​ស្ម័គ្រចិត្ត មិនមាន​ការបង្ខិតបង្ខំ​ឡើយ​។

កញ្ញា ឌី​ណូ មាន​អោយដឹងទៀតថា រហូតមកដល់​ពេលនេះ​ប្រជាពលរដ្ឋ ពួកគាត់​មានការ​យល់ដឹងបាន​ច្រើន ទាក់ទង​និង​វិធានការ ការពារ​ជំងឺ​កូ​វីត​-១៩ ដូចជា​ការ ពាក់​ម៉ាស់ បាញ់​អាល់កុល​លាង​សម្អាត​ដៃ ការរក្សា​គម្លាត​សុវត្ថិភាព​ជាដើម​។​

សូមបញ្ជាក់ថា​កម្ពុជា បានកំណត់​យក​ការចាក់​វ៉ាក់សាំង ជា​យុទ្ធសាស្ត្រ​ក្នុងការ​បង្កើត​ភាព​សាំ​ទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ដាក់ចេញ​ផែនការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ឱ្យបាន​គ្រប់គ្នា​។ កម្ពុជា​បាន​ចាប់ផ្តើម​ដំណើរ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១​មក​។ ដោយ​គិត​ត្រឹម​យប់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន ១,៥៦៥,២៩២​នាក់​ហើយ​៕ ​អត្ថ​ប​ទ៖ សំ ងី​ម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm