ប្រធានក្រុមការងារចុះជួយឃុំព្រះផុស ផ្សព្វផ្សាយ​ផែនការឆ្ពោះទៅ​រកការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ

2023/05/14 01:43:56 am        191

បាត់ដំបង៖ ឯកបណ្ឌិត ស្រេង វង្សហៀង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះផុស ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ បាន​អញ្ជើញ​ផ្សព្វផ្សាយ​ផែន​ការ​ឆ្ពោះ​ទៅ​រកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ការផ្សព្វផ្សាយផែនការនេះ ក៏មានការចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាឃុំព្រះផុស នគរបាល​ប៉ុស្តិ៍ សមាជិក សមាជិកាគណបក្ស រួមទាំងក្រុមយុវជនជាច្រើននាក់ទៀត។ កិច្ច​ប្រជុំនេះរៀប​ចំ​ឡើង​ក្នុង​គោលបំណងដើម្បីបង្កើនប្រសិទ្ធភាពការងារចុះជួយមូលដ្ឋានឃុំព្រះផុស និងស្វែងរក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃ​រដ្ឋសភា ឆ្នាំ ២០២៣ ខាងមុខនេះ។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង បាន​ណែនាំ​ឱ្យ​សមាជិក​ក្រុម​ការងារ​គណបក្សចុះជួបប្រជាពលរដ្ឋឱ្យបានដិតដល់ សហការជាមួយបេក្ខជនចាស់ៗ និង​ជួយ​ផ្សព្វ​ផ្សាយ​សមិទ្ធផលថ្មីៗរបស់គណបក្ស និងបានរំលឹកប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ត្រូវត្រៀមនូវឯកសារបោះឆ្នោតឱ្យបានរួចរាល់ និងត្រឹមត្រូវ​តាម​ការ​កំណត់​របស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានអត្តសញ្ញាបណ្ណជាដើមនោះ ។

ប្រធានក្រុមការងាររូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីឱ្យសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចម្រើន និង​គាំទ្រ​បេក្ខភាព​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត។ ព្រមទាំង​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យស​មាជិកក្រុមការងារគណបក្សទាំងអស់ ជួយផ្សព្វផ្សាយអំពី​ផែនការ​អភិវឌ្ឍន៍ធំៗ​ឥត​ឈប់​ឈរ​របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជូន​ប្រជាពលរដ្ឋ។

ឆ្លៀត​ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង ក៏បាន​ណែនាំ​ឱ្យ​ថ្នាក់​ដឹកនាំ​នៅ​​មូលដ្ឋាន បង្កើនអំពើល្អ បង្កើនការយកចិត្តទុកដាក់ពីសុខទុក្ខ និង​ផ្តល់​នូវ​ក្តី​ស្រឡាញ់​ដល់​ប្រជាពលរដ្ឋ នោះសម្លេងគាំទ្រនឹងរឹតតែកើនឡើងយ៉ាងប្រាកដ។

ឯកឧត្តមក៏បានលើកឡើងអំពីសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាដែលសម្រេចបានរយៈពេល ៤៤ឆ្នាំកន្លងទៅ ចាប់ផ្តើមតាំងពីការដណ្តើមជ័យជម្នះលើរបបប៉ុល ពត និង​ការ​បង្រួប​បង្រួម​ជាតិ ខ្មែរតែមួយ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាជន ដើម្បី ប្រជាជន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានជីវភាពល្អប្រសើរ នេះ​គឺ​ជា​គោល​ដៅ​ធំ​របស់​យើង។

បន្ថែមពីនេះឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បន្ត​គាំ​ទ្រ​គណបក្សប្រជាជនកម្ពុជា ជាពិសេសគាំទ្រដល់ការដឹកនាំដ៏ឆ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បន្ត​ចូលរួម​ថែ​រក្សា​ការពារ​សុខសន្ដិភាព ដែលកម្ពុជាបានរកមកដោយលំបាកកុំឱ្យមានការបាត់បង់ឱ្យសោះ។

ប្រធានក្រុមការងាររូបនេះបាននជំរុញឱ្យសមាជិកក្រុមការងារគណបក្សយកផែនការនេះទៅអនុវត្ត ឱ្យបានជោគជ័យ រួបរួមគ្នា​ទាំង​បេក្ខជន​ចាស់​ទាំង​បេក្ខជន​ថ្មី​ក្នុង​គោល​ដៅតែ​មួយ​យក​ឈ្នះ​ការ​បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ ២០២៣ ដែលនឹង​ប្រព្រឹត្ត​ទៅ​ខែ​កក្កដា ឆ្នាំ២០២៣ ខាងមុខ ជូនបក្សឱ្យបាន ព្រោះនេះ​ជា​ការ​បោះឆ្នោត​ដ៏សំខាន់​ជួយ​ឱ្យ​ដណ្ដើម​បាន​ជោគជ័យជូនគណបក្ស និងអាចបន្តការអភិវឌ្ឍជូនជាតិ និងបន្តជួយប្រជាពលរដ្ឋ ឱ្យ​កាន់​តែ​មាន​ជីវភាពបានល្អប្រសើរថែមទៀតផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        136
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        117
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm