ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជួបពិភាក្សានិងផ្លាស់ប្តូរយោបល់ជាមួយបណ្តាញសង្គមស៊ីវិលតាមបណ្តាខេត្ត

2023/05/14 02:07:54 am        131

ភ្នំពេញ ៖ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុន្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រដ្ឋលេខា ធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធស៊ីវិល(វ.ស.ស.) នៅល្ងាចថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៣នេះ បានជួបពិភាក្សា និងពិគ្រោះយោបល់មួយចំនួនជាមួយ​ប្រធានបណ្តាញ​សង្គមស៊ីវិល​តាមបណ្តា​រាជធានី-ខេត្ត នាទីស្តីការគណរដ្ឋមន្រ្តី។

ថ្លែងនៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​របស់​សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានធ្វើឲ្យប្រទេសជាតិមានសុខ សន្តិភាព និងការអភិវឌ្ឍ​លើ​គ្រប់វិស័យ ដូច្នេះក្នុងនាមយើងជាបណ្តាញសង្គមស៊ីវិលត្រូវតែខិតខំចូលរួមជា មួយរាជរដ្ឋាភិបាល​ធ្វើយ៉ាងណា​ឲ្យប្រទេសជាតិយើងកាន់តែមានភាពរីកចំរើនខ្លាំងក្លាបន្ថែមទៀត។

ឯកឧត្តមបានបន្តថា នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្នមានជនអគតិមួយចំនួន បានធ្វើការញុះញង និងចិញ្ចឹមចេតនា​ចង់បំផ្លិតបំផ្លាញនូវសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងមានសព្វថ្ងៃនេះ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែ​រូបរួមគ្នាទប់ស្កាត់ពួកទាំងនោះឲ្យបាន ហើយក៏ត្រូវបន្តចុះពន្យល់ដល់បងប្អូនប្រជា ពលរដ្ឋឲ្យបាន​សកម្មបន្ថែម​ទៀតកុំឲ្យធ្វើតាមនិងស្តាប់តាមការឃោសនាអកុសលរបស់ពួកទាំងនោះ ដែល នាំឲ្យមានបញ្ហា​ដល់សង្គមជាតិ​ទាំងមូលផងដែរ។

នៅក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម ក៏បានណែនាំបន្ថែមដល់ប្រធានបណ្តាញសង្គម ស៊ីវិលទាំង​អស់ត្រូវខិតខំ​បន្ថែមទៀតក្នុងការប្រមែប្រមូលនូវសមាជិកសមាជិការបស់វ.ស.ស.ឲ្យបានច្រើន បន្ថែមទៀតដើម្បីចូលរួម និងកសាងសង្គមជាតិកម្ពុជាឲ្យកាន់តែរីកចំរើនទៅមុខទៀត និងមួយវិញទៀត គប្បីកុំធ្វើឲ្យបងប្អូន​ប្រជាពលរដ្ឋមាន​ការថ្នាំងថ្នាក់ដោយសារទង្វើអ្វីមិនល្អរបស់យើងផងដែរ៕ ដោយ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm