គណបក្សប្រឆាំងពីររបស់ប្រទេសថៃ នាំមុខប្រកៀកប្រកិតគ្នាក្នុងការបោះឆ្នោតសកល ខណៈការរាប់សន្លឹកឆ្នោតនៅតែបន្ត

2023/05/15 03:20:51 pm        491

ថៃ៖ គណបក្សប្រឆាំងថៃចំនួន២ កំពុងប្រជែងគ្នាយ៉ាងប្រកៀកប្រកិតក្នុងការប្រកាសជ័យជម្នះ កាលពីយប់ថ្ងៃអាទិត្យទី១៤ឧសភា ខណៈចំនួនសន្លឹកឆ្នោតដែលត្រូវបានរាប់ បានធ្វើឲ្យគណបក្សទាំងពីរ មានសំឡេងប្រកៀកប្រកិតគ្នាក្នុងការប្រជែងដឹកនាំរដ្ឋាភិបាលថ្មី។ 

ការបោះឆ្នោតកាលពីថ្ងៃអាទិត្យនាំឲ្យគបក្សបោះជំហានទៅមុខឬ Move Forward និងគណបក្ស ភើថៃ (Pheu Thai)របស់គ្រួសារមហាសេដ្ឋី Shinawatra នាំមុខលើគណបក្សកាន់អំណាចដែលត្រូវបានគាំទ្រដោយ អ្នកបន្តវេនពីក្រុមអ្នកមានទ្រព្យសម្បត្តិ ក្រុមអភិរក្សនិយម និងក្រុមឧត្ដមសេនីយ៍ដ៏មានឥទ្ធិពលលើស្ថាប័នសំខាន់ក្នុងភាពចលាចលរយៈពេល២ទសវត្សន៍កន្លងទៅនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ី-អាគ្នេយ៍មួយនេះ។ 

ថ្លែងបន្ទាប់ពីការរាប់សន្លឹកឆ្នោតបាន៥០% លោកស្រី Paetongtarn Shinawatra ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្ស Pheu Thai  បាននិយាយថា  លោកស្រីសប្បាយចិត្តជំនួសគណបក្សបោះជំហានទៅមុខ។

លោកស្រី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សំឡេងរបស់ប្រជាជនគឺសំខាន់បំផុត ។

គណបក្សបោះជំហានទៅមុខ បានមើលឃើញការកើនខ្លាំងក្នុងការស្ទង់មតិ និងកំពុងវិនិយោគលើយុវជន រួមទាំងចំនួនអ្នកបោះឆ្នោតលើកដំបូងចំនួន៣,៣លាននាក់ ដែលបានចេញទៅបោះឆ្នោតក្នុងកម្លាំងជំរុញរបៀបវារៈរំដោះជាតិរបស់ខ្លួន រួមទាំងរំលាយភាពជាប់គាំង ធ្វើឲ្យតួនាទីនយោបាយរបស់យោធាចុះខ្សោយ និងការធ្វើវិសោធនកម្មច្បាប់ដ៏តឹងរ៉ឹងលើការប្រមាថព្រះមហាក្សត្រ ដែលក្រុមអ្នករិះគន់និយាយថា ត្រូវបានប្រើដើម្បីដាក់សម្ពាធលើក្រុមប្រឆាំង។មេដឹកនាំគណបក្សបោះជំហានទៅមុខ លោក ភីថា លឹមចារឺនរ៉ាត់ (Pita Limjaroenrat ) នៅក្នុងសន្និសីទសារព័ត៌មាន បានច្រានចោលការចងសម្ព័ន្ធភាពជាមួយបណ្ដាគណបក្សគាំទ្រដោយយោធា ដែលលោកបានព្យាករណ៍ថា មិនអាចបន្តកាន់តំណែងទៀតបានឡើយ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        341
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm