ពលរដ្ឋ​បី​នាក់​រងរបួស ខណៈ​ផ្ទះសម្បែង​ពលរដ្ឋ​ ៥៤៧​ខ្នង​នៅ​ខេត្តស្វាយរៀង រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​ថ្ងៃ​ម្សិលមិញ​

2021/05/06 07:28:42 pm        181

​ស្វាយរៀង​៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (​គ​.​ជ​.​គ​.​ម​.) បាន​ឱ្យដឹងថា មនុស្ស ០៣​នាក់ បាន​រង​របួស ហើយ​ផ្ទះសម្បែង​ពលរដ្ឋ​ដល់​ទៅ ៥៤៧​ខ្នង​ នៅ​ក្នុង​ខេត្តស្វាយរៀង បាន​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​ទឹកភ្លៀង​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​

​គ​.​ជ​.​គ​.​ម​. បាន​បញ្ជាក់​ពី​គ្រោះមហន្តរាយធម្មជាតិ​បែបនេះ​នៅក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រាម​របស់ខ្លួន​នៅថ្ងៃនេះ​។​

​គ​.​ជ​.​គ​.​ម​. បញ្ជាក់ថា ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​ភ្លៀង​ធ្លាក់​ម្សិលមិញ​នេះ បាន​បក់បោក​ប៉ះ​ឃុំ​ចំនួន ១២ នៃ​ស្រុក​-​ក្រុង​ចំនួន ៤​នៃ​ខេត្តស្វាយរៀង​។​

​គ​.​ជ​.​គ​.​ម​. បានឱ្យដឹង​ទៀតថា គ្រោះថ្នាក់​ធម្មជាតិ​នេះ បាន​បង្ក​ឱ្យ​អ្នកភូមិ ០៣​នាក់​រងរបួស ហើយ​ផ្ទះសម្បែង​ពលរដ្ឋ ៥៤៧​ខ្នង​រង​ការខូចខាត ក្នុងនោះ ៤២​ខ្នង​ខូចខាត​ធ្ងន់ធ្ងរ ផ្ទះ ៣៦៥​ខ្នង​រង​ការខូចខាត​មធ្យម និង ១៥០​ខ្នង​ទៀត ខូចខាត​កម្រិត​ស្រាល​។​

​បើគ​.​ជ​.​គ​.​ម​. លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា​-​រដ្ឋសភា និង​អធិការកិច្ច បាន​ចុះសួរសុខទុក្ខ និង​បាន​ផ្ដល់ជំនួយ​សង្គ្រោះបន្ទាន់​ដល់​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ​ផងដែរ​៕​ អត្ថបទ៖ សុធី


អត្ថបទដែលទាក់ទង

អូស្ត្រាលីចោទប្រកាន់ក្មេងជំទង់ ៥ នាក់ជុំវិញហេតុការណ៍ប្រើកាំបិតចាក់បព្វជិតនៅក្រុងស៊ីដនី
2024/04/25 02:44:14 pm        1
ផ្នូរធំរួមដ៏រន្ធត់នៅមន្ទីរពេទ្យតំបន់ហ្កាហ្សា ជំរុញឱ្យមានការសើបអង្កេតជាអន្តរជាតិ
2024/04/25 02:11:51 pm        1
វិទ្យាស្ថានសិក្សាស្រាវជ្រាវ៖ លោក ពូទីន មិនទាន់អស់លុយ ដើម្បីផ្តល់មូលនិធិធ្វើសង្រ្គាម នៅអ៊ុយ ក្រែនទេ
2024/04/25 02:04:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈប្រតិភូរដ្ឋសភាកម្ពុជាអញ្ជើញទៅទស្សនកិច្ចនៅក្រុមហ៊ុន cyberdyne នៃប្រទេសជប៉ុន

2024/04/25 02:48:35 pm
​អូស្ត្រាលីចោទប្រកាន់ក្មេងជំទង់ ៥ នាក់ជុំវិញហេតុការណ៍ប្រើកាំបិតចាក់បព្វជិតនៅក្រុងស៊ីដនី
2024/04/25 02:44:14 pm
​CDC រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីវិនិយោគដល់អ្នកពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងប៉ៃលិន
2024/04/25 02:19:53 pm
​ផ្នូរធំរួមដ៏រន្ធត់នៅមន្ទីរពេទ្យតំបន់ហ្កាហ្សា ជំរុញឱ្យមានការសើបអង្កេតជាអន្តរជាតិ
2024/04/25 02:11:51 pm
​កូរ៉េខាងជើង អំពាវនាវឲ្យមានភក្តីភាពចំពោះលោក គីម ជុងអ៊ុន ក្នុងខួបកងទ័ព
2024/04/25 02:08:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/24 08:53:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am