ការតវ៉ាប្រឆាំងកំណែទម្រង់ប្រព័ន្ធតុលាការ ផ្ទុះឡើងក្រោមស្រមោលនៃជម្លោះរវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សា

2023/05/15 06:07:45 pm        58

អ៊ីស្រាអែល៖ ពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់បានចេញតវ៉ាទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ប្រឆាំងផែនការដ៏ចម្រូងចម្រាសបំផុតរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការគ្រប់គ្រងយ៉ាងណែនលើតុលាការកំពូល។ 

ការតវ៉ាជាបន្តបន្ទាប់ដែលពេលនេះបានឈានចូលថ្ងៃសប្ដាហ៍ទី១៩ជាប់គ្នា បានកើតឡើងក្នុងទ្រង់ទ្រាយតូចជាងមុន កាលពីថ្ងៃសៅរ៍ ដោយសារតែការបាញ់ឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធក្នុងតំបន់ការហ្គាហ្សា។ 

យោងតាមក្រុមមន្ត្រីប៉ាឡេស្ទីន ការតវ៉ាទ្រង់ទ្រាយធំនៅទីក្រុង Tel Aviv បានចាប់ផ្ដើមនៅម៉ោង១៩ ម៉ោងក្នុងស្រុក ប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាត ក្នុងតំបន់ហ្គាហ្សា (Gaza) បានព្រមព្រៀងលើបទឈប់បាញ់មួយ ដែលបានចូលជាធរមាននៅម៉ោង២២ ម៉ោងក្នុងស្រុក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។ 

បើទោះបីជាបទឈប់បាញ់កំពុងត្រូវបានសម្រេចជាចុងក្រោយក្ដី តែភាគីទាំង២នៅតែបន្តបាញ់ប្រហារ ដែលគេបានលឺសំឡេងស៊ីរ៉ែនវាយឆ្មក់តាមអាកាស នៅតំបន់ជាក្រុង Tel Aviv ហើយយោធារបស់អ៊ីស្រាអែលប្រកាសថាខ្លួនបានវាយប្រហារចំលើប៉ុស្តិ៍បញ្ជាការដ្ឋានប្រតិបត្តិការរបស់ក្រុមអ៊ីស្លាមជីហាត ចំនួន៦កន្លែង។ 

កំណែទម្រង់តាមផែនការ ដែលនឹងផ្ដល់អំណាចឲ្យរដ្ឋាភិបាលគ្រប់គ្រងលើក្រុមចៅក្រមរហូតដល់តុលាការកំពូល និងអនុញ្ញាតឲ្យសភាមានសិទ្ធិទាត់ចោលសេចក្ដីសម្រេចសជាច្រើន ត្រូវបានផ្អាក ក្រោយក្រុមប្រឆាំងបានរៀបចំការតវ៉ាទ្រង់ទ្រាយធំបំផុត ជាច្រើននៅតាមដងផ្លូវនានាមិនធ្លាប់មាននៅទូទាំងប្រទេសអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm