លោក Zelenskiy ទៅដល់បារាំង ដើម្បីជួបពិភាក្សាជាមួយលោក Macron

2023/05/15 06:15:52 pm        66

បារាំង៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានទៅដល់ប្រទេសបារាំងហើយ កាលពីថ្ងៃអាទិត្យ (ទី១៤ ឧសភា) សម្រាប់ជំនួបពិភាក្សាអាហារពេលល្ងាច នៅទីក្រុងប៉ារីស ជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron។

ការិយាល័យប្រធានាធិបតីបារាំង បានឲ្យដឹងនៅមុននោះថា លោក Macron នឹងបញ្ជាក់សារជាថ្មីម្ដងទៀតអំពីការគាំទ្រផ្នែកយោធា និងមនុស្សធម៌របស់ប្រទេសបារាំង សម្រាប់ប្រទេសអ៊ុយក្រែននៅក្នុងកិច្ចប្រជុំនេះ។

លោក Zelenskiy ត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne និងរដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna នៅពេលដែលរូបលោកធ្វើដំណើរចាកចេញពីយន្តហោះ។

មេដឹកនាំអ៊ុយក្រែនរូបនេះ កាលពីថ្ងៃសៅរ៍ (១៣ ឧសភា) បានជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni និងសម្ដេចប៉ាប Francis ហើយបន្ទាប់មកជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃអាទិត្យ។ លោកប្រធានាធិបតីរូបនេះ កំពុងស្វែងរកការគាំទ្រពីអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាសម្រាប់ប្រទេសអ៊ុយក្រែន នៅពេលដែលខំប្រឹងស៊ូទ្រាំនឹងការចំណាយនៃការរស់នៅ ដែលកំពុងកើនឡើងនៅឯប្រទេសរបស់លោក។

លោក Zelenskiy ធានាបាននូវការគាំទ្រខ្លាំងផ្នែកយោធា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៊ែរឡាំង ដោយរដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសផ្តល់ជំនួយយោធាចំនួន ២,៧ពាន់លានអឺរ៉ូ (៣ពាន់លានដុល្លារ) ដល់អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ដែលជាកញ្ចប់ជំនួយដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីការវាយលុករបស់ប្រទេសរុស្ស៊ី កាលពីខែកុម្ភៈឆ្នាំមុន។

អ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការវាយបកដ៏ធំ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីព្យាយាមវាយដណ្តើមយកមកវិញនូវតំបន់ភាគខាងកើត និងខាងត្បូងរបស់ខ្លួនពីកងកម្លាំងរុស្ស៊ី៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm