អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវជាតិលេខ៤៨

2023/05/15 09:43:37 pm        666

កោះកុង៖ លោកជំទាវអភិបាលខេត្តកោះកុង និងក្រុមការងារជំនាញទទួលបន្ទុកគម្រោង បានចុះត្រួតពិនិត្យស្ថានភាពបច្ចុប្បន្ននៃការស្ថាបនាផ្លូវជាតិលេខ៤៨ ខណៈគិតត្រឹមខែមេសា កន្លងទៅ សម្រេចបាន ២៥.៥៧ភាគរយ។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង លោកស្រី អ៊ី នារីនេត អភិបាលរងខេត្ត និង​ក្រុមអ្នកជំនាញការសាងសង់ បានពិនិត្យពីស្ថានភាពជាក់ស្តែងនៃការស្ថាបនាកំណាត់ផ្លូវជាតិ​លេខ៤៨ ធ្វើឡើងប្រមាណ៥ទីតាំងផ្សេងៗ ចាប់ពីស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ។

លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ថា ដំណើរចុះពិនិត្យការដ្ឋានផ្លូវជាតិលេខ៤៨នេះ ​ក្នុងគោលបំណងដើម្បីដឹង​ពី​វឌ្ឍនៈភាពនៃសកម្មភាពស្ថាបនាផ្លូវបានដល់កម្រិតណា។ មានបញ្ហាប្រឈមអ្វីខ្លះ និង​អាចអនុវត្តសម្រេចបានទៅតាមផែនការគម្រោងដែរ ឬយ៉ាងណា។

បើតាមលោកស្រី អ៊ី នារីនេត គិតត្រឹមខែមេសា ឆ្នាំ២០២៣ ក្រុមការងារជំនាញ បានអនុវត្ត​គម្រោងស្ថាបនាផ្លូវជាតិលេខ៤៨ បាន ២៥.៥៧ភាគរយហើយ ដោយអាជ្ញាធរខេត្តបន្តជំរុញ​ធ្វើ​យ៉ាងដល់​ក្រុមអ្នកជំនាញ​បង្កើន​ពន្លឿន​សាងសង់​ ខណៈរដូវវស្សាចូលដល់។

គួរកត់សម្គាល់ថា ​កំណាត់ផ្លូវជាតិលេខ៤៨ ​មានស្ថានភាពបត់បែន ​និងឡើងចុះចំណាតច្រើន ដោយ​ទីតាំងខ្លះត្រូវប្រើពេលវេលាជីកកាយជ្រលងថ្មធំៗ ​ទីតាំងខ្លះតម្រូវឱ្យមានការវាងចំណាតកោងខ្លាំង និងជា​ពិសេសរដូវវស្សាពិបាកសាងសង់ ​ទើបធ្វើឱ្យដំណើរការហាក់យឺតយ៉ាវបន្តិច។

គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ​ប្រវែង១៤៨គីឡូម៉ែត្រ ពីចំណុចប្រសព្វផ្លូវ​ជាតិ​លេខ៤ អូរជ្រៅ-ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ​ក្រោមជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ចំនួន៧៨ដុល្លារអាម៉េរិក​ ត្រូវបានចាប់ផ្តើមដំណើរការ ​កាលពីថ្ងៃទី៣ ​ខែមករា ឆ្នាំ២០២២។

កន្លងទៅឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ​និងដឹកជញ្ជូន​ ធ្លាប់អះអាងថា ផ្លូវជាតិ​លេខ៤៨នេះ នឹងជួយជំរុញ ​សក្តានុពល​តំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុងបន្ថែមទៀត ក៏ដូចជា​តំបន់ទេសចរណ៍គីរីសាគរ ​ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ នៅភាគនិរតីនៃកម្ពុជា។

តាមរយៈផ្លូវជាតិដ៏មានសក្តានុពលនេះ ​ក៏នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់​ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង​ ដោយរំពឹងបាននូវការទាក់ទាញវិនិយោគិន និង​ជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ​ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ៕ អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm