ដើមផ្កា Lilac រីកយ៉ាងស្គុះស្គាយផ្តល់ភាពសប្បាយរីករាយដល់ពលរដ្ឋក្រុងគីវ រំសាយអារម្មណ៍ពីសង្គ្រាម

2023/05/15 11:59:05 pm        292

ប្រជាពលរដ្ឋ​រាប់ពាន់នាក់​នៅក្នុង​ទីក្រុង​គី​វ ប្រទេស​អ៊ុយ​ក្រែ​ន បាន​ជួបជុំគ្នា​នៅ​សួន​កម្សាន្ត​រុក្ខសាស្ត្រ ដើម្បី​លំហែរ​កាយ​ក្រោយ​ការប្រកាសអាសន្ន​ពី​ការ​វាយឆ្មក់​តាម​ច្រក​អាកាស​នៅពេល​យប់ ។

ដើម​ផ្កា Lilac​នៅក្នុង​សួន​កម្សាន្ត​រុក្ខសាស្ត្រ​ទីក្រុង​គី​វ គឺជា​និមិត្តសញ្ញា​នៃ​រដ្ឋធានី​ប្រទេស​អ៊ុយ​ក្រែ​ន​មួយ​នេះ​។ ផ្លូវ​សួន​ពោ​ពេញ​ដោយ​ក្លិនក្រអូប ផ្កា​រីក​ចម្រុះ​ពណ៌ ទាក់ទាញ​ប្រជាពលរដ្ឋ​ក្នុង​រដ្ឋធានី​អ៊ុយ​ក្រែ​យ​នា​សម័យ​សង្គ្រាម ឲ្យ​មក​លំហែរ​កាយ សម្រាក​ពី​ការពិត​ដ៏​អាក្រក់​មួយ​នេះ ។

អ្នកស្រី Nina Dadochkina គឺជា​វិចិត្រករ​ដែល​បាន​គូ​បាច់ផ្កា​ពណ៌​ស្វាយ​កាលពី​រសៀល​ថ្ងៃអាទិត្យ និយាយថា ខ្ញុំ​ចាប់អារម្មណ៍​នឹង​ទីនេះ ។ ក្រោយ​យប់​ទាំងអស់នេះ ខ្ញុំ​រស់​ឡើងវិញ​ម្តង​ទៀតហើយ ។

ដោយឡែក អ្នកស្រី Anastasiia Kachai ដែលជា​អ្នកជំនាញ​ច្បាប់​ឈរ​ថតរូប​នៅមុខ​ដើម​ផ្កា Lilac​ដែល​កំពុង​រីក​យ៉ាង​ស្គុយ​ស្គាយ និយាយថា ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​ពួកយើង បានការ​ពារ​ពួកយើង​រាល់​យប់ ដូច្នេះហើយ​ពួកយើង​អាច​ភ្ញាក់ឡើង​នៅពេល​ព្រឹក​រីករាយ​នឹង​ជីវិត​របស់​ពួកយើង អរគុណ​វា​ខ្លាំងណាស់។

ពណ៌​ស្វាយ​ចាស់​របស់​ផ្កា Lilac បានធ្វើ​លោក Dmytro Skomorokh ដែលជា​ទាហាន​មកពី​តំបន់ Luhansk កាន់កាប់​ដោយ​រុស្ស៊ី នឹក​ដល់ផ្ទះ​របស់លោក ពេលដែល​លោក​ដើរ​តាមផ្លូវ​សួន ។

ពេល​លើក​កូនស្រី​ហិតផ្កា លោក​និយាយថា តែងតែមាន​ដើម​ផ្កា Lilac​នៅ​វិញ​ផ្ទះ​របស់​ពួកយើង និង​នៅតាម​ផ្លូវ ។ ពេលដែល​ផ្កា​រីក ក្លិន​របស់​វា​ពិតជា​អស្ចារ្យ​ខ្លាំងណាស់៕​

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        102
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        140
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm