UN៖ យ៉ាងហោចណាស់ មនុស្ស៦៧៦នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅស៊ូដង

2023/05/16 12:04:52 am        33

​យោងតាម​របាយការណ៍​របស់​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​ការសម្របសម្រួល​កិច្ចការ​មនុស្សធម៌​(OCHA) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​យ៉ាងហោចណាស់​ ៦៧៦​នាក់ បាន​ស្លាប់​ដោយសារតែ​ការប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ជាតិ​ស៊ូដង់ និង​កងកម្លាំង​គាំទ្រ​រហ័ស​(RSF)​។

​ការិយាល័យ​បាន​និយាយថា ការប៉ះទង្គិច​គ្នា រវាង​កងកម្លាំងប្រដាប់អាវុធ​ស៊ូដង់ និង​កងកម្លាំង​គាំទ្រ​រហ័ស បាន​បន្ត​រយៈពេល​៣០​ថ្ងៃ​ជាប់ៗ​គ្នា ជាពិសេស​នៅក្នុង​និង​ជុំវិញ​ទីក្រុង Khartoum បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​៦៧៦​នាក់​ស្លាប់ និង​រងរបួស​ ៥.៥៧៦​នាក់​។​

​យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា មនុស្ស​ជាង​ ៩៣៦.០០០​នាក់ បាន​ជម្លៀស​ខ្លួន​កាលពីពេល​ថ្មី​នេះ ដោយសារតែ​ជម្លោះ ចាប់តាំងពី​ថ្ងៃទី​១៥ ខែមេសា រួមទាំង​៧៣៦.២០០​នាក់ បាន​ជម្លៀស​ខ្លួន​នៅក្នុង​ប្រទេស ហើយ​មនុស្ស​ ២០០.០០០​នាក់​ផ្សេងទៀត បាន​ស្វែងរក​ទីជម្រក​នៅក្នុង​ប្រទេសជិតខាង​។​

​អង្គការសហប្រជាជាតិ​បាន​និយាយថា វា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​ប្រជាជន​ស៊ូដង់​ប្រមាណ​១៥.៨​លាន​នាក់ ឬ​ប្រមាណ​១​ភាគ​៣ នៃ​ចំនួន​ប្រជាជន​ស៊ូដង់ នឹងត្រូវ​ការ​ជំនួយ​មនុស្សធម៌​នៅក្នុង​ឆ្នាំ​២០២៣ ហើយ​តួលេខ​នេះ ទំនងជា​នឹង​កើនឡើ់ង​ដោយសារតែ​សង្គ្រាម​។

​កាលពី​ថ្ងៃទី​១១ ខែឧសភា ភាគី​ជម្លោះ​នៅ​ស៊ូដង់ បាន​ចុះហត្ថលេខា នៅ​ទីក្រុង​កំពង់ផែ Jeddah ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​លើ​សេចក្តីប្រកាស​ការប្តេជ្ញាចិត្ត​ដើម្បី​ការពារ​ជន​ស៊ីវិល​ស៊ូដង់​ក្នុងការ​សម្រប​សម្រួលកា​រដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​បន្ទាន់ និង​ដើម្បី​ធានាបាន​ការជម្លៀស​ជន​ស៊ីវិល​ដោយ​សុវត្ថិភាព​៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        49
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm