គ្រូពេទ្យ​មាន​ក្តី​កង្វល់​ខ្លាំង​ ដោយសារ​កណី​ឆ្លង​ជំងឺ COVID-19​ហក់​ឡើង​ខ្ពស់​នៅក្នុង​ទីក្រុង​តៃ​ហ្ស៍ ប្រទេស​យេ​ម៉ែន​

2021/05/07 02:55:28 am        143

យេ​ម៉ែន៖ ប្រជាពលរដ្ឋ​យេ​ម៉ែន ចេញ​ក្រៅ​រាល់ថ្ងៃ​ដើម្បី​ធ្វើការ និង​ឈាន​ដល់​តម្រូវ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​។​

​ជា​មួយនឹង​វ៉ាក់សាំង​ស្ដួចស្ដើង និង​គ្មាន​វិធានការ​ប្រុង​ប្រយ័ត្ន ករណី​ឆ្លង​ជំងឺ COVID-19​នៅក្នុង​ប្រទេស​មួយ​នេះ ហក់​ឡើង​ខ្ពស់​ខ្លាំង​។​

​នៅ​មន្ទីរពេទ្យ​មួយកន្លែង ស្ថិតក្នុង​ទីក្រុង​តៃ​ហ្ស៍ ក្រុមគ្រូពេទ្យ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​អ្នកជំងឺ ជាពិសេស​អ្នកជំងឺ​លាង​ឈាម​ដែល​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ COVID-19។​

​លោក​ហ្វា​មី អាល់ ហា​ណា​នី គឺជា​ប្រធាន​ផ្នែក​លាង​ឈាម បាន​និយាយថា ពួកយើង​ត្រូវការ​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ​សម្រាប់​អ្នកជំងឺ COVID-19​។​

​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន ដែលជា​ក្រុម​ជំនួយ​អន្តរជាតិ បាន​និយាយ​កាលពី​ខែមីនា​ថា ពួកគេ​បាន​មើលឃើញ​លំហូរ​អ្នកជំងឺ COVID-19 ធ្ងន់ធ្ងរ​ដ៏​គំហក់​នៅក្នុង​ប្រទេស​យេ​ម៉ែន ដែល​កំពុង​ញាំញី​ដោយសារ​សង្គ្រាម ស្របពេល​ដែល​រលក​ទី​២​នៃ​ករណី​ឆ្លង​វីរុស ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រព័ន្ធ​សុខភាព​នៅក្នុង​ប្រទេសមួយ​នេះ ។​

​លោក រ៉ា​ហ្គេ អាល់ ម៉ាលី​គី គឺជា​អគ្គនាយក​ការិយាល័យ​ក្រសួងសុខាភិបាល​ក្រុង​តៃ​ហ្ស៍ បាន​និយាយថា បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ។ ប្រព័ន្ធ​ថែទាំ​ង​សុខភាព កំពុង​រង​ផលប៉ះពាល់​ខ្លាំង ។​

​លោក​បន្តថា ទីក្រុង​តៃ​ហ្ស៍ បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19 ចំនួន ៨៥៧​នាក់ ក្នុង​រយៈពេល ២​ខែ និង​១០​ថ្ងៃ​កន្លង​មកនេះ ប៉ុន្តែ​ចំនួន​អ្នក​ឆ្លង​ជំងឺ នៅតែ​បន្ត​កើនឡើង​។​

​លោក​បញ្ជាក់​ទៀតថា ទីក្រុង​របស់​លោក​រក​ឃើញ​ករណី​ស្លាប់ ១០០​នាក់​ផងដែរ៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        20
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        15
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm