ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ចែករំលែកបទពិសោធន៍នៃការងារសកម្មភាពមីននៅកម្ពុជា ក្នុងសន្និបាតប្រចាំឆ្នាំទី៧៩ របស់ UN ESCAP នៅប្រទេសថៃ​

2023/05/16 12:41:22 am        500

ភ្នំពេញ ៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៣ នាឱកាសនៃសន្និបាតប្រចាំឆ្នាំទី៧៩ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមមូលបទ “ការជំរុញសកម្មភាព​សម្រាប់ធាតុអាកាសនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” អាជ្ញាធរមីន សហការជាមួយ គណៈកម្មាធិការជាតិអេស្កាប់ រៀបចំព្រឹត្តិការណ៍អមស្តីពី “ការបោសសម្អាតមីន​ដើម្បីការ​អភិវឌ្ឍប្រកបដោយចីរភាព” និងការតាំងបង្ហាញរូបភាពសកម្មភាពមីននៅកម្ពុជាកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបង្ហាញអំពីវឌ្ឍនភាព បញ្ហាប្រឈមនានា និងទិសដៅទៅមុខនៃសកម្មភាពមីនកម្ពុជា។

ព្រឹត្តិការណ៍អមនេះ មានការចូលរួមពី លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ និងជាប្រធាន UN ESCAP ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការនៃសមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ តំណាងអង្គការ ស្ថាប័នអន្តរជាតិនានា​ដែលជាដៃគូ និងបណ្តាញរបស់អង្គការសហប្រជាជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចែករំលែកនូវ​បទពិសោធន៍​របស់កម្ពុជាលើការងារសកម្មភាពមីន ជូនដល់គណៈប្រតិភូដែលបានចូលរួមសន្និបាតប្រចាំឆ្នាំទី៧៩ របស់ UN ESCAP នៅប្រទេសថៃ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងថា បញ្ហាគ្រាប់មីននៅកម្ពុជា បានជះឥទ្ធិពល​យ៉ាងអាក្រក់ទៅលើវិស័យជាច្រើន មិនត្រឹមតែបង្កើតបន្ទុកទៅលើជនរងគ្រោះនិងក្រុមគ្រួសារប៉ុណ្ណោះទេ តែវាថែម​ទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការ​បោស​សម្អាតមីន និងដោះស្រាយផលវិបាកនានាដែលបង្កដោយគ្រាប់មីន បានជួយឱ្យប្រជាពលរដ្ឋអាចរស់​នៅដោយ​សុវត្ថិភាព មានទំនុកចិត្ត និងចូលរួមដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

សមិទ្ធផលសម្រេចបានរយៈពេល៣០ឆ្នាំនៅកម្ពុជា គឺបានកើតចេញពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេសកើតចេញពីគោល​នយោបាយឈ្នះឈ្នះ​របស់​សម្តេចតេជោ​​នាយករដ្ឋមន្រ្តី ដែលបានបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងនាំឲ្យប្រទេសជាតិ​ទទួលបាន​សុខសន្តិភាព​ពេញលេញ ដែលអាចឲ្យការងារបោសសម្អាតមីនបានដំណើរការទទួលជោគជ័យ និងឈាន​ដល់ការអភិវឌ្ឍ​ប្រទេសប្រកបដោយសុវត្ថិភាព។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ជាមួយភាពជោគជ័យ និងបទពិសោធន៍ក្នុងការងារបោសសម្អាតមីន​នៅក្នុងប្រទេស កម្ពុជា បានយកនូវបទពិសោធន៍របស់ខ្លួន ចូលរួមដល់ការងាររក្សាសន្តិភាព​នៅតាមបណ្តា​ប្រទេស​មួយ​ចំនួនដែលធ្លាប់រងគ្រោះដូចកម្ពុជា ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ និងចូលរួមផ្លាស់ប្តូរ​ជំនាញ​បោសសម្អាតមីនផ្សេងៗទៀតទាំងក្នុងតំបន់ និងពិភពលោកក្រោមកិច្ចសហប្រតិបត្តិការត្បូងត្បូង។

ទោះបីយ៉ាងណា កម្ពុជានៅបន្តការងារបោសសម្អាតមីនដែលនៅសេសសល់ឲ្យអស់ក្នុងទំហំផ្ទៃដីប្រមាណជា ៥៦៣ គីឡូម៉ែត្រក្រឡា ដោយបានដាក់ផែនការបញ្ចប់ត្រឹមឆ្នាំ២០២៥ ព្រមទាំងរៀបចំគោលនយោបាយ​ជាតិដោះស្រាយ​ហានិភ័យពីយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយឆ្នាំ២០២៥ ផងដែរ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm