
ការរស់នៅ ទាំងសងខាងនៃតំបន់ព្រំដែន Gaza Strip បានចាប់ផ្តើមវិលទៅរកភាពប្រក្រតីវិញហើយ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបទឈប់បាញ់ ដែលសម្របសម្រួលដោយប្រទេសអេហ្ស៊ីប បានបញ្ឈប់ការប្រយុទ្ធគ្នារយៈពេលប្រាំថ្ងៃ រវាងប្រទេសអ៊ីស្រាអែល និងក្រុមជីហាតអ៊ីស្លាម ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីន ៣៤នាក់ និងអ៊ីស្រាអែលម្នាក់។
ស្រាអែលបានបើកដំណើរការឡើងវិញនូវចំណុចព្រំដែនលំហូរទំនិញ និងពាណិជ្ជកម្មរបស់ខ្លួន ដោយអនុញ្ញាតឲ្យប្រេងមានលំហូរឥន្ធនៈហូរទៅកាន់រោងចក្រថាមពលឯកត្តជន នៅក្នុងតំបន់ឆ្នេរសមុទ្រហ៊ុមទ័ព។ ហាង និងការិយាល័យសាធារណៈ បានបើកឡើងវិញ ហើយមនុស្សម្នា បានត្រឡប់ទៅតាមដងផ្លូវដែលត្រូវបានបោះបង់ចោលជាច្រើនថ្ងៃកន្លងមក។
មេដឹកនាំមកពីភាគីជម្លោះទាំង២ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះបទឈប់បាញ់ ប៉ុន្តែបានផ្តល់ការបកស្រាយលក្ខខណ្ឌ ផ្សេងៗគ្នាដូចជាថា តើអ៊ីស្រាអែលនឹងបញ្ចប់ការសម្លាប់ដែលដាក់គោលដៅលើមេដឹកនាំសកម្មប្រយុទ្ធប៉ាឡេស្ទីនឬទេ។
ការប្រយុទ្ធគ្នាចុងក្រោយបំផុត ជាការប្រយុទ្ធមានរយៈយូរបំផុត គិតចាប់តាំងពីសង្គ្រាមរយៈពេល១០ថ្ងៃក្នុងឆ្នាំ២០២១ បានចាប់ផ្តើមនៅពេលដែលអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅរយៈប៉ុន្មានម៉ោងព្រឹកព្រលឹមថ្ងៃអង្គារ ដោយបានប្រកាសថា ខ្លួនកំពុងកំណត់គោលដៅលើមេបញ្ជាការក្រុមជីហាតអ៊ីស្លាម ដែលបានរៀបចំផែនការវាយប្រហារប្រឆាំងនឹងខ្លួន។
មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា មនុស្ស ៣៣នាក់ រួមទាំងស្ត្រី និងកុមារ ក៏ដូចជាអ្នកប្រយុទ្ធអ៊ីស្លាមជីហាតផងដែរនោះ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា។ នៅអ៊ីស្រាអែល ស្ត្រីជនជាតិអ៊ីស្រាអែលម្នាក់ និងកម្មករប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់ដោយគ្រាប់រ៉ុក្កែត Gazan។
ទោះជាយ៉ាងណា បទឈប់បាញ់ចុងក្រោយបំផុតនេះ នឹងមានរយៈពេលយូរប៉ុណ្ណានោះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ការប្រយុទ្ធគ្នាចុងក្រោយនេះ បានកើតឡើងត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីការបាញ់ស្រោចមួយទៀតនៅពេលយប់ ហើយសូម្បីតែបទឈប់បាញ់កំពុងត្រូវបានរៀបចំបញ្ចប់ដើម្បីចុះហត្ថលេខាក៏ដោយ ក៏ភាគីទាំង២ នៅតែបន្តការបាញ់គ្នាដែរ៕