រដ្ឋមន្រី្តក្រសួងសុខាភិបាល បំពាក់គ្រឿងឥស្សរិយយសជូនក្រុមគ្រូពេទ្យវេជ្ជសាស្ត្រ បូរាណចិន

2023/05/16 02:07:57 am        108

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស​ជូន​ក្រុមគ្រូពេទ្យវេជ្ជសាស្ត្រ បូរាណចិន នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

​ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ស្ថិតក្រោមការប្តេជ្ញាចិត្តដ៏មុតមាំ​របស់មេដឹកនាំ​កំពូល​ប្រទេស​ទាំងពីរ ជាពិសេសរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាងប្រជាជន និងប្រទេសទាំងពីរត្រូវបានបង្កើនឡើងជាលំដាប់ និងឈានដល់កម្រិតកំពូលគឺ “កិច្ចសហប្រតិបត្តិការ​ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងតែអនុវត្ត “ផែនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន” គម្រោងជំនួយឥតសំណងជាច្រើន មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូង​ឃ្មុំ, ការផ្តល់រថយន្តសង្គ្រោះបន្ទាន់ចំនួន២០០គ្រឿង ការផ្ដល់គ្លីនិកចល័តចំនួន៤០គ្រឿង និង​ឧបករណ៍បរិក្ខារ​វេជ្ជសាស្ត្រជាច្រើន ជាពិសេសក្នុងអំឡុងពេលដែលពិភពលោកទាំងមូល រងនូវការរីករាលដាល​ជំងឺកូវីដ-១៩ សាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដើម្បីការពារទប់ស្កាត់ និងឆ្លើយតបការ​រាតត្បាតជំងឺកូវីដ-១៩ ដូចជា៖ បញ្ចូនអ្នកជំនាញការមកពីតំបន់ស្វយ័តខេត្តក្វាងស៊ី ចំនួន៧រូប រយៈពេល១៥ថ្ងៃ ដើម្បីផ្ដល់ជំនួយបច្ចេកទេសដល់មន្ត្រីសុខាភិបាលកម្ពុជា ក្នុងការរៀបចំឯកសារតម្រូវការផ្សេងៗ ផ្តល់សម្ភារៈ​បរិក្ខារវេជ្ជសាស្ត្រសម្រាប់បម្រើឱ្យការងារការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាត នៃជំងឺកូវីដ-១៩ តាមរយៈរដ្ឋាភិបាល សមាគម និងក្រុមហ៊ុននានា របស់សាធារណរដ្ឋប្រជាមានិតចិន រួមមាន៖ ១/-ម៉ាស៊ីនសម្រាប់ធ្វើតេស្ដរកវីរុសកូវីដ-១៩ និងសម្ភារៈ បរិក្ខារមន្ទីរពិសោធន៍សម្រាប់ បំពាក់ឱ្យមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យខេត្តព្រះសីហនុ ២/-ម៉ាស៊ីនសម្រាប់ធ្វើតេស្ដរកវីរុសកូវីដ-១៩ និងកញ្ចប់តេស្ដរកវីរុសកូវីដ-១៩ ៣/ ម៉ាស៊ីនជំនួយដកដង្ហើម ៤/-សម្លៀកបំពាក់សុវត្ថិភាពសម្រាប់ មន្ត្រីសុខាភិបាល ៥/-ម៉ាស់ N95 ៦/-ម៉ាស់វះកាត់ និង ៧-សម្ភារ បរិក្ខារផ្សេងៗមួយចំនួនទៀត ផ្ដល់ជំនួយ និងសម្របសម្រួលក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ បានទាន់ពេលវេលាដែលមានចំនួនសរុបជាង ២៨លានដូស។ កិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្របុរាណចិនក្នុងការព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាព។

 ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សមិទ្ធផលដ៏ធំធេងនេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈនយោបាយការបរទេស ឯករាជ្យដោយផ្អែកលើច្បាប់។ ព្រះរាជាណាចក្រកម្ពុជាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្នុងបរិយាកាសមហោឡារិក អធឹកអធម ល្បីខ្ទរខ្ទាទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងតំបន់ និងនៅលើសកលលោក។ ដូច្នេះតម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និងខិតខំថែរក្សានៅពេលនេះ គឺពិតជាកត្តាសំខាន់បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និងចូលរួមថែរក្សាការពារសន្តិភាពនេះឱ្យឋិតថេរជាអមតៈ។

​ជាមួយគ្នានោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់ថា ឆ្នាំ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-កម្ពុជា និងជាឆ្នាំមិត្តភាពចិន-កម្ពុជា ភាគីចិនរីករាយសហការជាមួយកម្ពុជា អនុវត្តរួមគ្នាស្តីពីកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំទាំងពីរកំណត់ជូន បន្តនិងផ្សព្វផ្សាយចំណងមិត្តភាពជាប្រពៃណី រវាងចិន និងកម្ពុជា លើកកម្ពស់កិច្ចសហប្រតិបត្តិការទំនាក់ទំនង នៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ដូចជា ការបង្ការ និងព្យាបាលជំងឺឆ្លង ឱសថបុរាណ និងបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល ពង្រឹងការ សម្របសម្រួលកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងវិស័យសុខាភិបាលក្រោម​ក្របខណ្ឌពហុភាគី​ចិន-អាស៊ាន​ ជំរុញការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា និងសហគមន៍សុខាភិបាលរួម ចិន-កម្ពុជា ឱ្យទទួលបានលទ្ធផលផ្លែផ្កាថ្មី រួមចំណែកកាន់តែធំធេង ក្នុងការផ្តល់អត្ថប្រយោជន៍​ជូនដល់ប្រជាពលរដ្ឋ​នៃ​ប្រទេសទាំងពីរ ចិន-កម្ពុជា។

ទន្ទឹមគ្នានោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេស ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា តែងតែសម្របសម្រួលក្នុងការផ្តល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យ​សុខាភិបាល និងបានប្រសិទ្ធពរចំណងមិត្តភាពកម្ពុជា-ចិន ស្ថិតស្ថេររឹងមាំជាអមតៈ៕ អត្ថបទ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        138
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm