ពពែពន្លត់អគ្គិភ័យរបស់ប្រទេសឈីលីការពារព្រៃពីភ្លើងដ៏គ្រោះថ្នាក់​

2023/05/16 02:32:22 am        375

​នៅ​ទីក្រុង Santa Juana ភាគខាងត្បូង​ប្រទេស​ឈី​លី ដែល​រងគ្រោះ​ខ្លាំង​ដោយ​ភ្លើង​ឆេះ​ព្រៃ​កាលពីដើម​ឆ្នាំនេះ តំបន់​ទាំងនេះ​មាន​ក្រុមការងារ​ពិសេស​ជួយ​ប្រយុទ្ធ​នឹង​ភ្លើង​គឺ ពពែ​មួយ​ហ្វូង​។​

​សត្វ​ពពែ​ជាច្រើន​បាន​ជួយសង្គ្រោះ​ព្រៃ​ជាតិ​នៃ​ភ្នំ Bosques de Chacay ម្តង​រួចមកហើយ ដោយ​ការពារ​ឧទ្យាន​នេះ​ពី​ការឆាបឆេះ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​កាល​ខែកុម្ភៈ ដែល​បង្កឡើង​ដោយ​រលក​កំដៅ និង​គ្រោះរាំងស្ងួត​ដែល​បណ្តាលឱ្យ​មនុស្ស​រាប់សិប​នាក់​ស្លាប់ រាប់ពាន់នាក់​រងរបួស និង​ផ្ទៃដី​ទំហំ​ជិត ៤៤០.០០០ ហិកតា ត្រូវបាន​បំផ្លាញ​នៅ​ភាគ​កណ្តាល​ឆៀង​ខាងត្បូង​នៃ​ប្រទេស​ឈី​លី​។​

​បច្ចេកទេស​នេះ ក៏​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ និង​អេស្បាញ​ផងដែរ ដោយ​ពឹង​ផ្អែកលើ​សត្វ​ពពែ​ស៊ី​ស្មៅ​ដើម្បី​គ្រប់គ្រង​វាលស្មៅ​ស្ងួត និង​បន្លែ​ផ្សេងៗ​ទៀត​ដែល​បណ្ដា​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​រដូវក្តៅ​។ ការដាក់​ពង្រាយ​សត្វ​ពពែ​ក៏​ជួយ​ធ្វើ​ដី​មាន​ជីជាតិ និង​ការពារ​ការរេចរឹល​ទៀតផង។​

​អ្នកនាង Cruces បានចាប់ផ្តើម​គម្រោង​នេះ​បន្ទាប់ពី​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ប្រកបដោយ​គ្រោះថ្នាក់​ក្នុង​ឆ្នាំ២០១៧​។ ហ្វូង​ពពែ​របស់​នាង​បាន​កើនឡើង​ពី ១៦ ក្បាល​ដល់ ១៥០ក្បាល ហើយ​នាង​សង្ឃឹមថានឹង​ជំរុញ​ទឹកចិត្ត​អ្នកដទៃ​ឱ្យធ្វើតាម​ដែរ​។​

"​យើង​មាន​ទំនុកចិត្ត​ជាង​ពេលណា​ទាំងអស់​ដែល​វិធីសាស្ត្រ​នេះ​ដំណើរការ ហើយ​យើង​ចង់​ចែករំលែក​វា​ជាមួយ​តំបន់​ផ្សេងទៀត ដើម្បី​បង្កើត​ការការពារ​បរិស្ថាន​ពី​ចំហេះ​ព្រៃ​"៕​

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        22
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        7
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm