អ្នកស្លាប់មានដល់ ៦នាក់​ហើយ ខណៈព្យុះស៊ីក្លូន វាយប្រហារមីយ៉ាន់ម៉ា

2023/05/16 02:54:08 am        427

​ព្យុះ​ស៊ីក្លូន Mocha បាន​បោកបក់​កាត់​សហភាព​មី​យ៉ាន់​ម៉ា និង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បង់​ក្លា​ដែ​ស កាលពី​ថ្ងៃអាទិត្យ ដោយបាន​បំផ្លិចបំផ្លាញ​ជំរុំ​ជនភៀសខ្លួន នៅក្នុង​ទីក្រុង Cox's Bazar និង​នាំមក​នូវ​ការកើនឡើង​នៃ​ខ្យល់ព្យុះ ដែល​បោកបក់​មួយ​វឹប​ចំពោះ​តំបន់​ភាគ​ខាងលិច​របស់​មី​យ៉ាន់​ម៉ា ដែលជា​កន្លែង​ទំនាក់ទំនង​ភាគច្រើន​ត្រូវបាន​កាត់ផ្តាច់​។​

​យោងតាម​ព័ត៌មាន​បឋម បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មនុស្ស ៦​នាក់ ត្រូវបាន​រាយការណ៍​ថា បាន​ស្លាប់ នៅ​ទូទាំងប្រទេស​មី​យ៉ាន់​ម៉ា​។

​ព្យុះ​ស៊ីក្លូន​នេះ បាន​បោកបក់​លើដី​នៅ​ចន្លោះ​ទីក្រុង Cox's Bazar និង​ទីក្រុង Sittwe ប្រទេស​មី​យ៉ាន់​ម៉ា ដោយមាន​កម្លាំង​ខ្យល់​បក់​ដល់​ទៅ ១៩៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ជា​ព្យុះ​ដ៏​ធំ​បំផុត ដែល​បាន​វាយប្រហារ​ឈូង​សមុទ្រ Bengal ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​នេះ​។​

​គិត​ត្រឹម​ល្ងាច​ថ្ងៃអាទិត្យ ខ្យល់ព្យុះ​បាន​កន្លងផុតទៅ​ភាគច្រើន ហើយ​ការិយាល័យ​អាកាសធាតុ​បាន​និយាយថា វា​នឹង​ថមថយ​កម្លាំង នៅពេលដែល​វា​បុក​នឹង​ភ្នំ​នៃ​ផ្នែក​ខាងក្នុង​ទឹកដី​របស់​មី​យ៉ាន់​ម៉ា​។​

​ស្នងការ​ផ្តល់ជំនួយ​ស​ង្គ្រោះ និង​ធ្វើ​មាតុភូមិនិវត្តន៍ (RRRC) លោក Mohammed Mizanur Rahman បាន​និយាយថា ជម្រក​បណ្តោះអាសន្ន​ប្រមាណ ៤០០-៥០០ ត្រូវបាន​ខូចខាត​នៅក្នុង​ជំរុំ​ស្នាក់នៅ​របស់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជាង ១,២​លាន​នាក់ នៅក្នុង​ទីក្រុង Cox's Bazar របស់​ប្រទេស​បង់​ក្លា​ដែ​ស ប៉ុន្តែ​មិនមាន​របាយការណ៍​ភ្លាមៗ​អំពី​ជនរងគ្រោះ​នោះទេ​៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm