គ្រូគង្វាលនិយាយថា កុមារគឺជាគោលដៅឲ្យស្លាប់មុនគេ ក្នុងពិធីសាសនាកេនយ៉ា​

2023/05/16 03:00:16 am        462

​យោងតាម​ព័ត៌មាន​ថ្មី​ចុងក្រោយ ដែល​កំពុង​កើតឡើង បាន​ឲ្យ​ដឹងថា កុមារ​ត្រូវ​បានកំណត់​គោលដៅ​ថា ជា​អ្នក​ដំបូង​ដែល​តម្រូវ​ឲ្យ​បង្អត់អាហារ​ឯង​រហូត​ដល់​ស្លាប់ នៅក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ជំនឿ​ពិភព​លោកវិនាស​តាមបែប​សាសនា​គ្រិស្ត នៅ​ប្រទេស​កេ​ន​យ៉ា​។​

​មកទល់ពេលនេះ នគរបាល​ដែល​ស៊ើបអង្កេត​លើ​ករណី​ធ្វើអត្តឃាត​ដ៏​ធំ​មួយ បាន​រកឃើញ​សាកសព​ចំនួន ២០១​នាក់ នៅក្នុង​ព្រៃ​មួយ នៅ​ភាគ​អាគ្នេយ៍​របស់​ប្រទេស​នេះ​។​

​អតីត​គ្រូ​ផ្តល់​ឱវាទ​នៃ​ពិធី​សាសនា​នេះ លោក Titus Katana បាន​ប្រាប់​កាសែត New York Times ថា កុមារ​ត្រូវបាន​សម្លាប់​ជាមុន ដោយបាន​បញ្ជា​ឲ្យ «​អត់​អាហារ​រ​នៅក្រោម​កម្ដៅ​ព្រះអាទិត្យ ដើម្បី​ឲ្យ​ពួក​ឆាប់​ស្លាប់​»​។ បន្ទាប់មក ស្ត្រី និង​បុរស នឹង​ក្លាយជា​អ្នក​បន្ត ក្នុង​វិធី​ធ្វើអត្តឃាត​នេះ​។

​លោក Katana ដែល​កំពុង​ជួយ​នគរបាល​ក្នុងការ​ស៊ើបអង្កេត​នោះ ក៏បាន​រៀបរាប់​ប្រាប់​កាសែត Sunday Times ផងដែរ​ពី​ការប្រព្រឹត្ត​ដ៏​ឃោរឃៅ​លើ​កុមារ​ទាំងនេះ ដោយ​និយាយថា ពួកគេ​ត្រូវបាន​បង្ខាំង​ទុក​ក្នុង​ខ្ទម​អស់​រយៈពេល ៥​ថ្ងៃ ដោយ​មិន​ទទួលបាន​អាហារ ឬ​ទឹក​សូម្បី​បន្តិច​។​

​មានការ​លើកឡើងថា អ្នក​បដិបត្តិ​តាម​សាសនា​នេះ ត្រូវបាន​គេ​ប្រាប់ថា ពួកគេ​នឹង​បាន​ឡើងឋានសួគ៌​កាន់តែ​ឆាប់ ប្រសិនបើ​ពួកគេ​អត់​អាហារ​រហូតដល់​ស្លាប់​។ ការធ្វើ​កោសល្យ​វិ​ច្ច័​យ​ជា​ផ្លូវការ​លើ​សាកសព​មួយចំនួន​នៅក្នុង​កសិដ្ឋាន Shakahola ដ៏​ធំ​ទូលាយ នៅ​ជិត​ទីក្រុង​ឆ្នេរសមុទ្រ Malindi បាន​រកឃើញ​ពី​ភិនភាគ​នៃ​ស្លាប់​ដោយ​អត់​អាហារ ការ​ថប់ដង្ហើម និង​ការវាយដំ​។​

​មនុស្ស​ជាង ៦០០​នាក់ ដែល​ត្រូវបាន​គេ​រាយការណ៍​ថា ជា​សមាជិក​នៃ​ក្រុម​ជំនឿ​ពិភពលោក​វិនាស ដែល​ត្រូវបាន​ចោទប្រកាន់ថា ដឹកនាំ​ដោយ​គ្រូ​គង្វាល លោក Paul Mackenzie នៅ​បាត់​ខ្លួន​នៅឡើយ​៕​

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm