កោះកុង៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ឱ្យដឹងថា ផ្ទះសម្បែងពលរដ្ឋចំនួន ៩៦ខ្នងនៅក្នុងខេត្តកោះកុង បានរងការខូចខាតដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃម្សិលមិញនេះ។
គ.ជ.គ.ម. បានបញ្ជាក់បែបនេះនៅក្នុងរបាយការណ៍របស់ខ្លួនដែលផ្ញើចេញតាមបណ្ដាញតេឡេក្រាមនៅថ្ងៃនេះ។
បើតាម គ.ជ.គ.ម. ខ្យល់កន្ត្រាក់លាយឡំនឹងភ្លៀងធ្លាក់ម្សិលមិញនេះ បានបំផ្លាញផ្ទះសម្បែងពលរដ្ឋចំនួន ៩៦ខ្នង នៅក្នុងក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកបុទុមសាគរ និងស្រុកស្រែអំបិល៕