ចិន៖ ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង កាលពីថ្ងៃចន្ទ បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសចិន និងការផ្លាស់ប្ដូរការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជនជាមួយហុងគ្រី និងបានហៅប្រទេសហុងគ្រីថាជាមិត្តល្អ និងដៃគូរល្អរបស់ប្រទេសចិន។

លោក ឈីន បានធ្វើអត្ថាធិប្បាយបែបនេះ ខណៈកំពុងជួបជាមួយប្រមុខការទូត និងពាណិជ្ជកម្មហុងគ្រីលោក Peter Szijjartoនៅក្នុងទីក្រុងប៉េកាំង។
លោកឈីន បានប្រាប់អ្នកការទូតហុងគ្រីថា ប្រទេសចិន នឹងបន្តគម្រោងមិត្តភាពភាពទ្វេភាគីជាមួយហុងគ្រី ចាប់ពីជំហរជាយុទ្ធសាស្ត្រ និង ការយោគយល់គ្នារយៈពេលវែង។
លោកនិយាយថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយហុងគ្រី ដើម្បីរក្សាទំនាក់ទំនងកម្រិតខ្ពស់ ពង្រឹងទំនុកចិត្តកាន់តែស៊ីជម្រៅទៅវិញទៅមកជាយុទ្ធសាស្ត្រ គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះផលប្រយោជន៍ស្នូលទៅវិញទៅមក និងក្ដីកង្វល់ធំៗនិងដោះស្រាយបញ្ហាប្រឈមនិងហានិភ័យផ្សេងៗរួមគ្នា។
ហុងគ្រី គឺជាប្រទេសភ្ញៀវកិត្តិយសសម្រាប់ពិព័រណ៍ចិន-អឺរុបកណ្តាលនិងខាងកើត (CEEC) លើកទីបី នៅទីក្រុង Ningbo ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន៕