កម្ពុជាប្តេជ្ញាចិត្តក្នុងការពន្លឿនសកម្មភាពធាតុអាកាសទាំងខាងក្នុង និងខាងក្រៅ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

2023/05/16 09:09:20 pm        559

ភ្នំពេញ៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិ​អេស្កាប់ និងជាអនុប្រធានទី១ អាជ្ញាធរ​មីន បានធ្វើសេចក្តីថ្លែងការណ៍​នៅ​ក្នុងអង្គសន្និបាត​ប្រចាំឆ្នាំ​លើកទី៧៩ របស់ UN ESCAP ស្តីអំពីបទពិសោធន៍ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពន្លឿនសកម្មភាពធាតុអាកាសទាំងខាងក្នុង និងខាងក្រៅកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីឥទ្ធិពលដ៏អាក្រក់នៃឧស្ម័នផ្ទះកញ្ចក់មកលើផែនដី និងមនុស្សរាប់លាននាក់ ជាពិសេសនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ កម្ពុជាមិនខុសពីប្រទេស​នានា​ក្នុងពិភពលោកផងដែរ ដោយកម្ពុជានឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែល​ងាយ​រងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ​ដែលបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលឆ្នាំ២០២០ ស្តីពី “​មហិច្ឆតា​អាកាសធាតុរបស់អង្គការសហប្រជាជាតិ” សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍ បង្ហាញអំពីការប្តេជ្ញាចិត្ត និងឆន្ទៈនយោបាយរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។ កម្ពុជាបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទាំងកម្រិតជាតិ និងកម្រិតសាកលលោក ដើម្បី​ដោះស្រាយ​ការប្រែប្រួលអាសកាសធាតុ ​និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ​ក្នុងនោះកម្ពុជា បានកំណត់នូវ​គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បង្កើនការប្រើប្រាស់ប្រភពថាមពលកកើត​ឡើងវិញ​ និងលើកកម្ពស់នគរូបនីយកម្មប្រកបដោយចីរភាព និងមានភាពធន់។

នៅកម្រិតជាតិ កម្ពុជាបានបង្កើតការចូលរួមចំណែករបស់ជាតិ ​ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយ​បានបញ្ចូលគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រឹម ២៧% ត្រឹមឆ្នាំ ​២០៣០ និងបានដាក់ចេញនូវគោលដៅបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% ត្រឹមឆ្នាំ២០៥០។

កម្ពុជាក៏កំពុងធ្វើការឆ្ពោះទៅរកការកសាងសេដ្ឋកិច្ចដែលធន់នឹងធាតុអាកាសផងដែរ ដោយកម្ពុជា​បានបង្កើតផែនការបន្ស៊ាំជាតិ ដើម្បីបង្ហាញទិសដល់កិច្ចខិតខំប្រឹងប្រែងក្នុងការ​ជំរុញភាពធន់​លើគ្រប់វិស័យនៅក្នុងសេដ្ឋកិច្ច ក្នុងនោះកម្ពុជាបាននិងកំពុងធ្វើឱ្យប្រសើរឡើង​នូវបច្ចេកទេស​កសិកម្ម ពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងលើកកម្ពស់ការអនុវត្តទេសចរណ៍​ប្រកបដោយចីរភាព។

បន្ថែមលើនេះ កម្ពុជាទទួលបានដំណើរការយ៉ាងល្អ ក្នុងការបង្កើនថាមពលវារីអគ្គិសនី ដោយ​បច្ចុប្បន្នថា​មពលវារីអគ្គិសនីចូលរួមចំណែកប្រមាណ ៤០% នៅក្នុងថាមពលសរុបរបស់កម្ពុជា ហើយ​មានទំនប់វារីអគ្គិសនីមួយចំនួនផ្សេងទៀត​កំពុងត្រូវបានសាសង់ ឬនឹងត្រូវបាន​សាងសង់នៅពេលដ៏ខ្លីខាងមុខ។

កម្ពុជា សេចក្តីសង្ឃឹមដ៏មុតមាំចំពោះការពង្រឹងពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ ដើម្បី​ពង្រឹងសាមគ្គីភាពអន្តរជាតិសម្រាប់សហគមន៍សាកលលោក ដើម្បីសម្រេចបានការពន្លឿន​សកម្មភាព​ធាតុអាកាសសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព​ ជំរុញនូវសន្តិភាព និងវិបុលភាព​សម្រាប់ទាំងអស់គ្នា។

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        236

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm