សហព័ន្ធ​ប្រដាល់​សកល​គ្រោង​បញ្ជូន​កីឡាករ ២​រូប​ទៅ​ហាត់​នៅ​បារាំង​ត្រៀម​ស៊ី​ហ្គេម​ចុង​ឆ្នាំនេះ​

2021/05/07 09:42:35 am        142

​​ប្រដាល់​៖ សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជាគ្រោង​បញ្ជូន​គ្រូ​បង្វឹក​ម្នាក់ និង​កីឡាករ ២​នាក់​ទៅ​បោះជំរំ​ហ្វឹកហាត់​រយៈពេល ៣​ខែនៅ​ប្រទេស​បារាំង ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាមនា​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរ​នៅ​ឡើយ ដ្បិត​សហព័ន្ធ​កំពុង​ទាក់ទង​ជាមួយ​ភាគី​បារាំង តាមរយៈ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​លោក Felix Merlin ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ក្នុង​ការ​ស្វែង​រក​ការ​គាំទ្រ​គម្រោង​បោះជំរំ​ហ្វឹកហាត់ ​ក្រៅ​ស្រុក​ត្រៀម​ស៊ី​ហ្គេម​នេះ។​ ​ជុំវិញ​គម្រោង​បញ្ជូន​កីឡាករ​ទៅ​ហាត់​រយៈពេល​ខ្លី​នៅ​បារាំង​នេះ សហព័ន្ធ​មិនទាន់​កំណត់​កីឡាករ​ច្បាស់​ការ​នោះ​ទេ ដោយ​រង់ចាំ​ការ​ធ្វើ​ការ​ចុងក្រោយ​ជាមួយ​ភាគី​បារាំង និង​ការសម្រេច​ឧបត្ថម្ភ​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ CAMSOC សិន តែ​អគ្គលេខាធិការ​សហ​ព័ន្ធ​ដដែល​បង្ហើប​ថា ក្នុងចំណោម​កីឡាករ​ជម្រើស​ជាតិ ២​នាក់​នោះភាគរយ​ខ្ពស់​នឹង​មាន​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេមឆ្នាំ​២០១៩ ម្នាក់គឺ​កីឡាករ សៅ រង្ស៊ី ខណៈ​ម្នាក់ទៀតសហព័ន្ធ​នឹង​ធ្វើ​ការសម្រិតសម្រាំង​បន្ដ។​

​គួរ​ដឹង​ថា ក្រុម​កីឡា​ប្រដាល់​សកល​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រមូលផ្ដុំ​ហ្វឹកហាត់កាលពីដើម​ខែ​មេសា មុន​ផ្ទុះ​ខ្លាំង​នូវ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ រហូត​ឈាន​ដល់​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​មួយ​ចំនួន ពិសេស​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដែល​បង្ខំ​ឲ្យ​កីឡាករ​-​កីឡា​ការិនី​ទាំងអស់ ត្រូវ​ប្ដូរ​ពី​ការ​ប្រមូល​ផ្ដុំ មក​ហ្វឹកហាត់​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ដើម្បី​ពង្រឹង​សមត្ថភាព និង​បច្ចេក​ទេស​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​គ្រោង​ប្រកួត​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកាដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        109
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        122
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm