អត្រាគ្មានការងារធ្វើ នៅចក្រភពអង់គ្លេស កើនឡើង ដោយអាចជួយសម្រាលការបារម្ភពីអតិផរណារបស់ធនាគារកណ្ដាលអង់គ្លេស​

2023/05/17 01:10:59 am        298

​អត្រា​អ្នក​អត់​ការងារ​ធ្វើ​របស់​ចក្រភព​អង់គ្លេស បាន​កើនឡើង​ដោយ​មិន​នឹកស្មាន​ដល់ ៣,៩% ក្នុង​រយៈពេល​បី​ខែ ដល់​ខែមីនា ខណៈដែល​មនុស្ស​កាន់តែ​ច្រើន​ប្រឹងប្រែង​វិលត្រឡប់​ចូលទៅក្នុង​ទីផ្សារការងារ​វិញ ដែល​អាច​បន្ធូរបន្ថយ​កង្វល់ នៅ​ធនាគារកណ្តាល​អង់គ្លេស​អំពី​សម្ពាធ​អតិផរណា​។​

​សេដ្ឋកិច្ចវិទូ ដែល​ត្រូវបាន​ស្ទង់​មតិ​ដោយ​បណ្ដាញសារព័ត៌មាន Reuters បាន​រំពឹងថា អត្រា​នឹង​រក្សា​នៅ ៣,៨%​។ ប្រាក់​ផោន​របស់​អង់គ្លេស​បាន​ធ្លាក់​ថ្លៃ ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក និង​ប្រាក់​អឺរ៉ូ​របស់​សហភាព​អឺរ៉ុប ខណៈដែល​វិនិយោគិន​បាន​កែសម្រួល​ទស្សនៈ​របស់​ពួកគេ​លើ​លទ្ធភាព​របស់​ធនាគារ​កណ្តាល​អង់គ្លេស ដែល​ផ្អាក​ការដំឡើង​អត្រា​ការប្រាក់​បណ្ដោះអាសន្ន នៅពេលដែល​ខ្លួន ត្រូវ​បើក​កិច្ចប្រជុំ នាពេល​បន្ទាប់ នៅក្នុង​ខែមិថុនា​។ អត្រា​ការប្រាក់​រំពឹងទុក​ដោយ​យក​គំរូ​បែបនេះ​ប្រហែល ៣០%​។​

​ការិយាល័យ​ស្ថិតិ​ជាតិ (ONS) បាន​ឲ្យ​ដឹងថា ទិន្នន័យ​បណ្តោះអាសន្ន​ពី​ការិយាល័យ​ពន្ធ​របស់​ចក្រភព​អង់គ្លេស បានបង្ហាញ​ពី​ការធ្លាក់ចុះ​ដំបូង​នៃ​បុគ្គលិក ដែលមាន​ប្រាក់បៀវត្សរ៍​សរុប ក្នុង​រយៈពេល​ជាង ២​ឆ្នាំ ក្នុង​ខែមេសា ដោយ​ធ្លាក់ចុះ​ចំនួន ១៣៦.០០០ ពី​ខែមីនា​។​

​ការ​ទំនេរ​អត់​ការងារ​ធ្វើ បាន​ធ្លាក់ចុះ​ជា​លើក​ទី​១០​ជាប់ៗ​គ្នា ក្នុង​រយៈពេល​បី​ខែ ដល់​ខែមេសា ដោយ​ឈានដល់​កម្រិត​ទាប​បំផុត ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០២១​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​កំណើន​ប្រាក់បៀវត្សរ៍ ដែលជា​ចំណុច​ស្នូល​នៃ​ការជជែក​ដេញដោល​របស់​ធនាគារ​កណ្តាល​អង់គ្លេស​អំពី​ថា តើ​ត្រូវ​ដំឡើង​អត្រា​ការប្រាក់​បន្ថែមទៀត​នោះ នៅតែ​រឹងមាំ​តាម​ស្តង់ដារ​ប្រវត្តិសាស្ត្រ​៕​

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        17
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        17
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm