សម្តេចតេជោ៖ ទោះបីស៊ីហ្គេមបញ្ចប់ដោយជោគជ័យ តែយើងមិនចប់នៅត្រឹមនេះទេ ត្រូវខិតខំតទៅទៀត សម្រាប់ចូលរួមនៅប្រទេសដទៃ

2023/05/17 06:34:31 pm        400

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា ទោះបីស៊ីហ្គេមបានបញ្ចប់ដោយជោគជ័យ តែយើងមិនចប់នៅត្រឹមនេះទេ ត្រូវខិតខំតទៅទៀត​សម្រាប់ចូលរួមនៅប្រទេសដទៃ ម៉្យាងទៀតកីឡាក៏នាំមកនូវសុខភាព និងជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ។

សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងពេលអនុញ្ញាតឱ្យឯកឧត្តម GOTORO OGAWA ប្រធានក្រុមគាំទ្រយូដូកម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។

ក្នុងជំនួបនៅវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៧ ខែឧសភានេះបើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា ឯកឧត្តម GOTORO បានសំដែងនូវការគោរព និងអបអរសាទរជូនដល់សម្ដេចតេជោ ដែលបានរៀបចំ ស៊ីហ្គេម​ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ឯកឧត្តមGOTORO បានគោរពជម្រាបជូនសម្ដេចតេជោថា កីឡាករ កីឡាការិនីកម្ពុជា គឺ​មានការតស៊ូ និងព្យាយាមខ្លាំងនៅពេល ​ដែលពួកគាត់ទៅ​ហ្វឹកហាត់​នៅ​ប្រទេសជប៉ុន​ គ្រូបង្វឹក កីឡាករ ​កីឡាការិនីកម្ពុជា​មានការគោរព ​និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង។

ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា កីឡាករ កីឡាការិនីកម្ពុជា គឺមានសក្កានុពល​និងទេពកោសល្យ​លើវិស័យយូដូណាស់។​ ក្នុងន័យនេះ​ ឯកឧត្តម GOTORO បានគោរព​ស្នើសុំការគាំទ្រពីសម្ដេចតេជោ ក្នុងការបន្តជួយ បង្វឹក កីឡាករ កីឡាការិនីកម្ពុជាតទៅទៀត។

ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម GOTORO OGAWA អ្នកគ្រូ លោកគ្រូ និង ប្រជាជនជប៉ុន​ ដែលបានជួយគាំទ្រ និងហ្វឹកហាត់ កីឡាករ កីឡាការិនីកម្ពុជា​រហូត​ទទួលបានមេដាយ ​ដែលពីមុនមកមិនដែលទទួល ​បានមេដាយច្រើនបែបនេះទេ។

សម្ដេចតេជោ បានស្នើសុំឲ្យឯកឧត្តម GOTORO OGAWA ​និងលោកគ្រូ អ្នកគ្រូយូដូ បន្តជួយ​ហ្វឹកហាត់​ដល់កីឡាករ ​កីឡាការិនីកម្ពុជា​តទៅទៀត ​ព្រោះថា បេសកកម្មរបស់កម្ពុជា មិនចប់​ត្រឹមស៊ីហ្គេមនោះទេគឺ ​នឹងត្រូវទៅចូលរួមការប្រកួតដទៃទៀត។

ម្យ៉ាងទៀតកីឡាគឺនាំមកនូវសុខភាពល្អ និងជាស្ពានផ្សារភ្ជាប់នូវទំនងរវាង ​ប្រជាជន និងប្រជាជន ជាពិសេសរវាង ​យុវជននិងយុវជន៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        54
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        94
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm