ក្រសួងសុខាភិបាល ត្រៀមរថយន្តសង្រ្គោះបន្ទាន់ចំនួន១០០ ក្នុងពិធីបិទជាផ្លូវការព្រឹតិ្តការណ៍ប្រកួតកីឡាអាស៊ីអាគេ្នយ៍លើកទី៣២ ឆ្នាំ២០២៣

2023/05/17 07:57:59 pm        678

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរៀបចំគោលដៅ និងត្រៀមរថយន្តសង្រ្គោះបន្ទាន់ចំនួន១០០ ក្នុងពិធីបិទជាផ្លូវការព្រឹតិ្តការណ៍ប្រកួតកីឡាអាស៊ីអាគេ្នយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ពាំនាំការ​កោត​សរសើរ​ដ៏ខ្ពង់ខ្ពស់​បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ជូនក្រុមការងារគ្រូពេទ្យទាំងអស់ ដែលបានមកចូលរួមគ្នា​ ទាំងគ្រូពេទ្យ មកពីថ្នាក់កណ្តាល ​និងថ្នាក់ក្រោមជាតិ លើកលែងតែ​ទីតាំងណាដែលមានការប្រកួត គឺយើងរក្សាទុកក្រុមការងារគ្រូពេទ្យ នៅទីតាំងនោះ ក្រៅពីនោះក្រុមការងារគ្រូពេទ្យ ​មានរថយន្តសង្រ្គោះបន្ទាន់ និងក្រុមគ្រូពេទ្យសង្រ្គោះមកជាមួយ។

សូមបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល បានរៀបចំគោលដៅរថយន្តសង្គ្រោះបន្ទាន់​ក្នុង​កម្មពិធីបិទកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ សរុបចំនួន១០០គ្រឿង ក្នុងនោះប្រើប្រាស់រថយន្តសង្គ្រោះចំនួន ៧៨គ្រឿង, ប្រើប្រាស់រថយន្តគ្លីនិកចល័ត ៦គ្រឿង និងត្រៀមបំរុងរថយន្តសង្គ្រោះ១៦គ្រឿង។

រថយន្តសង្គ្រោះតាមដងផ្លូវចំនួន២១គ្រឿង និងគ្លីនិក ០២គ្រឿង រង្វង់មូលតាព្រហ្ម កែងស្ថានីយប្រេងតេលា, កែងផ្លូវជាតិលេខ ៦ និងដេប៉ូតេលាសូរិយាព្រែកលៀប, ផ្លូវជាតិលេខ៦ បត់ផ្លូវលីយ៉ុងផាត់ ទីបញ្ជាការ និងគ្លីនិកចល័តកំពង់ចាម, វិថីឈ្នះឈ្នះ ទល់មុខក្លោងទ្វារ​ចូលសួនសត្វមានបញ្ជាការស្រាល, ទីបញ្ជាការស្រាលកន្លែងស្តង់លក់ដូរ វិថីឈ្នះឈ្នះ, ទល់មុខពហុកីឡដ្ឋានជាតិមរតកតេជោ និងវិមានឈ្នះឈ្នះ, ស្ថានីយប្រេង PTT និងរង្វង់មូល ផ្លូវវិមានឈ្នះឈ្នះ នៅជិតគល់ស្ពានលីយ៉ុងផាត់ និងកែងផ្លូវចូលព្រែកតាសេក និងគ្លីនិកចល័តព្រៃវែង, កែងផ្លូវទំនប់កប់ស្រូវ (វិមានឈ្នះ ឈ្នះ)បត់ទៅហ្គ្រេនភ្នំពេញ, ស្ថានីយប្រេងសូគីមិច គល់ស្ពានបាល់ឡេ/ចំណតឡានក្រុង។

គោលដៅតាមដងផ្លូវរថយន្តសង្គ្រោះចំនួន ២១គ្រឿង និងមានរថយន្តគ្លីនិកចល័ត ២គ្រឿងតាមដងផ្លូវវិថីឈ្នះ ឈ្នះ(ចុងផ្លូវ), ពហុកីឡដ្ឋានជាតិមរតកតរជោ រថយន្តសង្គ្រោះ ៣២គ្រឿង និងរថយន្តគ្លីនិកចល័ត ៤គ្រឿង (ក្នុងបរិវេណស្តាត) និងប្រចាំការនៅតាមសណ្ឋាគារ ២៥គ្រឿង និងត្រៀមបំរុងនៅមន្ទីរពេទ្យជាតិមរតកតេជោសន្តិភាព ១៦គ្រឿង៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm