កម្ពុជា រំពឹងទាក់ទាញភ្ញៀវទេសចរបរទេស ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមបានបញ្ចប់

2023/05/17 08:51:29 pm        685

ភ្នំពេញ៖ ភ្ញៀវទេសចរអន្តរជាតិ និងការវិនិយោគ នឹងហូរចូលមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យ ដែលធ្វើឱ្យគេស្គាល់កម្ពុជា ពេញសាកលលោក ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា លើកឡើងនៅថ្ងៃទី ១៦ខែឧសភា ឆ្នាំ ២០២៣នេះថា ព្រឹត្តិការណ៍ស៊ីហ្គេម ជាមហាប្រវត្តិសាស្ត្រដែលកម្ពុជាមិនធ្លាប់មាន, ជាកិត្តិយសរបស់ជាតិទំាងមូល ដែលមិនអាចកាត់ថ្លៃបាន ព្រោះកីឡា ក្រៅពីនំាមកសុខភាព មិត្តភាព វានិងក្លាយជាពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅគ្រាបន្ទាប់។

ឧកញ៉ា បន្តថា ជុំវិញកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតប្រជែងកីឡាស៊ីហ្គេមនេះ គឺជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជា ដើម្បីបង្ហាញទៅដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជននៅក្នុងតំបន់ និងអន្តរជាតិ មើលឃើញកម្ពុជាកាន់តែច្បាស់ ។

អ្នកចូលរួមមកពីបរទេសផ្សេងៗទៀត ពួកគាត់នឹងជួយផ្សព្វផ្សាយពីកម្ពុជាបន្ថែម ដោយយើងរំពឹងថា ក្រោយព្រឹត្តិ ការណ៍ស៊ីហ្គេមត្រូវបានបញ្ចប់ ប្រកបដោយភាពជោគជ័យ ភ្ញៀវទេសចរអន្តរជាតិ និងការវិនិយោគ នឹងហូរចូលមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត ។

ទាក់ទងភ្ញៀវទេសចរវិញលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងថា ជុំវិញភ្ញៀវទេសចរនេះ តាមរយៈនៃព្រឹត្តិការណ៍សង្គ្រាន្តឆ្នាំថ្មី នាពេលកន្លងមកនេះ បានបង្ហាញឲ្យឃើញថា សន្ទុះភ្ញៀវទេសចរបានកើនឡើង គួរជាទីកត់សម្គាល់ ដែលមិនធ្លាប់មាន តាំងពីការផ្ទុះឡើងនៃវិបត្តិកូវីដ១៩ កន្លងមក។

ចំណែកតាមរយៈនៃព្រឹត្តិការណ៍ស៊ីហ្គេមនេះទៀតសោត ដែលកម្ពុជាបានរៀបចំប្រកប​ដោយ​ជោគជ័យ និងកំពុងល្បីរន្ធឺ សុះសាយពាសពេញសាកលលោក នឹងធ្វើឲ្យកម្ពុជាអាច​ទទួលបានភ្ញៀវ​ទេសរណ៍ជាតិ និងអន្តរជាតិ កាន់តែច្រើនលើសពីការគ្រោងទុករបស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        2
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        7
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm