មនុស្សរាប់រយនាក់ត្រូវគេបារម្ភថាបានស្លាប់ នៅក្នុងសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីការវាយប្រហារពីព្យុះស៊ីក្លូន Mocha

2023/05/17 10:23:33 pm        433

 មនុស្សរាប់រយនាក់ ត្រូវគេបារម្ភថាបានស្លាប់ បន្ទាប់ពីព្យុះស៊ីក្លូនដ៏មានឥទ្ធិពល បានវាយប្រហារលើសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ស្របពេលក្រុមសង្រ្គោះព្រមានពីការបាត់បង់ជីវិតមនុស្សដ៏ច្រើន ក្រោយព្យុះមួយក្នុងចំណោមព្យុះដ៏មានឥទ្ធិពលបំផុតជាច្រើនបានបោកបក់លើប្រទេសនេះ។ 

យោងតាមមេដឹកនាំក្នុងស្រុក ក្រុមមន្ត្រី និងសារព័ត៌មាននានា ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់៨១នាក់ គិតត្រឹមថ្ងៃអង្គារ ខណៈក្រុមអ្នកភូមិព្យាយាមចូលទៅកាន់លំនៅឋានដែលរងការបំផ្លិចបំផ្លាញ និងរង់ចាំជំនួយ និងការឧបត្ថម្ភផ្សេងៗ។  

ព្យុះស៊ីក្លូន Mocha បានវាយប្រហារពេញទំហឹងលើតំបន់ឆ្នេរសមុទ្ររបស់សហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ ដោយបានបោកបក់ផ្ដួលផ្ទះសម្បែងប្រជាពលរដ្ឋ រំលើងដើមឈើ បង្គោលប្រព័ន្ធសេវាទូរស័ព្ទ និងបណ្ដាញទូរគមនាគមន៍យ៉ាងធ្ងន់ធ្ងរ នៅក្នុងរដ្ឋ Rakhine ហែកហួរដោយជម្លោះ  ជាទីដែលមនុស្សរាប់ម៉ឺននាក់ បានជម្លៀសបានភៀសខ្លួន។ 

រដ្ឋាភិបាលស្រមោលរបស់សហភាពមីយ៉ាន់ម៉ា បាននិយាយថា មនុស្សយ៉ាងហោចណាស់៤០០នាក់បានស្លាប់ និងមនុស្សដែលគេពុំបានដឹងចំនួនពិតប្រាកដជាច្រើនទៀតកំពុងបាត់ខ្លួន។សារព័ត៌មាន CNN មិនអាចផ្ទៀងផ្ទាត់ ទិន្នន័យនេះបានទេ ដោយសារតួលេខនេះផ្ទុយគ្នានឹងរបាយការណ៍ថ្មីៗដែលត្រូវបានរាយការណ៍ដោយទូរទស្សន៍ Myawaddy TV របស់យោធាមីយ៉ាន់ម៉ា ដែលបាននិយាយថា ចំនួនអ្នកស្លាប់ផ្លូវការ បានកើនឡើងដល់៣នាក់ និង១៣នាក់រងរបួស។ 

ប៉ុន្តែប្រភពនានា ដែលបានប្រាប់ទូរទស្សន៍ CNN  បាននិយាយថា សាកសពជនរងគ្រោះមូស្ល៊ីមរ៉ូហ៊ីងយ៉ា ត្រូវបានបញ្ចុះតាមប្រពៃណីសាសនា ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm