អង្គការសហប្រជាជាតិដាក់ចេញផែនការមេ ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក ៨០% ត្រឹមឆ្នាំ២០៤០

2023/05/17 10:45:42 pm        493

កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយកាលពីថ្ងៃចន្ទថា ប្រទេសនានា អាចកាត់បន្ថយកង្វក់ប្លាស្ទិកបាន ៨០% នៅត្រឹមឆ្នាំ ២០៤០ ដោយប្រើបច្ចេកវិទ្យាដែលមានស្រាប់ និងតាមរយៈការធ្វើការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗ។

ស្ថាប័នអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅប្រទេសកេនយ៉ា បានចេញផ្សាយការវិភាគរបស់ខ្លួនអំពីជម្រើសគោលនយោបាយ ដើម្បីដោះស្រាយវិបត្តិសំណល់ប្លាស្ទិកពីរសប្តាហ៍មុនពេលបណ្តាប្រទេសនានាកោះប្រជុំនៅទីក្រុងប៉ារីស សម្រាប់ការចរចាជុំទីពីរដើម្បីតាក់តែងសន្ធិសញ្ញាសកលមួយដែលមានគោលបំណងលុបបំបាត់កាកសំណល់ប្លាស្ទិក។

របាយការណ៍នោះផ្តោតលើការផ្លាស់ប្តូរទីផ្សារសំខាន់ៗចំនួនបីដែលត្រូវការដើម្បីបង្កើតគំរូសេដ្ឋកិច្ច "រាងជារង្វង់" ដែលបន្តដំណើរការផលិតទំនិញជាលក្ខណៈជុំបានយូរតាមដែលអាចធ្វើទៅបានមានដូចជា ការប្រើប្រាស់ឡើងវិញ ការកែច្នៃឡើងវិញ និងការតម្រង់ទិសឡើវិញនៃការវេចខ្ចប់ចាប់ពីផ្លាស្ទិករហូតដល់វត្ថុធាតុដើមជំនួស។

កម្មវិធី UNEP ប៉ាន់ប្រមាណថា ការលើកកម្ពស់ជម្រើសនៃការប្រើប្រាស់ឡើងវិញរបស់រដ្ឋាភិបាលដូចជាប្រព័ន្ធដបទឹកដែលអាចបំពេញទឹកឡើងវិញបាន ឬគម្រោងការដូរផ្លាស្ទិកជាប្រាក់ អាចកាត់បន្ថយ ៣០% នៃកាកសំណល់ប្លាស្ទិកនៅឆ្នាំ ២០៤០៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        175
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        215
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm