
នគរបាលនូវែលសេឡង់បាននិយាយនៅថ្ងៃពុធ (១៧ ឧសភា) នេះថា ពួកគេកំពុងចាត់ទុកភ្លើងឆេះសណ្ឋាគារដ៏សាហាវមួយក្នុងរដ្ឋធានី Wellington ជាករណីលួចដុតដោយចេតនានិងបានបើកការស៊ើបអង្កេតលើករណីមនុស្សឃាតផងដែរ។
អគ្គិភ័យបានឆាបឆេះនៅជាន់ខាងលើនៃសណ្ឋាគារ Loafers Lodge នៅជាយក្រុង Newtown កាលពីព្រឹកថ្ងៃអង្គារ (១៦ ឧសភា) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់ និងបណ្តាលឱ្យខូចខាតរចនាសម្ព័ន្ធសំខាន់ៗដែលកំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។
បន្ទាប់ពីការវាយតម្លៃផ្នែកសុខភាព និងសុវត្ថិភាព នគរបាលបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតសង្ឃឹមថានឹងចូលទៅក្នុងអគារ៤២ បន្ទប់នោះ នៅពេលរសៀល ដើម្បីស្វែងរក និងកំណត់អត្តសញ្ញាណអ្នកស្លាប់ ហើយចាប់ផ្តើមការស៊ើបអង្កេតរបស់ពួកគេ។
សណ្ឋាគារបានផ្តល់កន្លែងស្នាក់នៅសម្រាប់កម្មករសំណង់ បុគ្គលិកមន្ទីរពេទ្យ និងអ្នកដែលត្រូវកាត់ទោសនៅក្នុងសហគមន៍សម្រាប់បទព្រហ្មណ្ឌកម្រិតស្រាល រួមទាំងមនុស្សផ្សេងៗទៀត៕
