លោក​ស្រី​ Aung San Suu Kyi​ ត្រូវ​បាន​ប្រាប់​ឲ្យ​បញ្ឈប់​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​តុលាការ​​ក្រុង​ឡាអេ​ 11/12/2019537

2021/04/27 09:59:58 am        27

ហូរឡង់៖ ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​លោកស្រី​ Aung San Suu Kyi បាន​ប្រឈម​មុខ​នឹង​ការ​អំពាវនាវ​ឱ្យ ​មី​យ៉ាន់​ម៉ា​បញ្ឈប់​អំពើ​ប្រល័យពូជសាសន៍​លើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ខណៈ​ដែល​លោកស្រី​ដឹកនាំ​ការពារ​ប្រទេស​របស់​លោក​ស្រី​ដោយ​ផ្ទាល់ ​នៅ​ឯ​តុលាការ​កំពូល​របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ។

​មេដឹកនាំ​ស៊ីវិល​របស់​មី​យ៉ាន់​ម៉ា​បាន​បន្ត​តតាំង​ ពាក្យ​ចោទ​ប្រកាន់​នានា​ពី​បទ​សម្លាប់​រង្គាល ​និង​ការ​រំលោភ​ ខណៈ​រដ្ឋ​ហ្កំ​ប៊ី​នៅ​អាហ្វ្រិក​ខាង​លិចបាន​យក​រឿង​ក្តី​នេះ​ ទៅ​ប្ដឹង​នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ​។ មនុស្ស​រាប់​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន ​បាន​ជួបជុំគ្នា​ដើម្បី​គាំទ្រ​លោកស្រី Aung San Suu Kyi ​វ័យ ៧៤​ឆ្នាំ​ដែល​មិន​ព្រម​ដោះស្រាយ​ស្ថានភាព​របស់​ជន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​ បាន​ធ្វើ​ឱ្យ​អាប់ឱន​កេរ្តិ៍ឈ្មោះ​អន្តរជាតិ​របស់​លោក​ស្រី​ ដែល​ជា​និមិត្តរូប​នៃ​សិទ្ធិ​មនុស្ស​។

​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ ៧៤​ម៉ឺន​នាក់​បាន​ភៀសខ្លួន ​ទៅកាន់​ប្រទេសជិតខាង​បង់​ក្លា​ដែ​ស ​បន្ទាប់ពី​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​របស់​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំ​២០១៧ ដែល​ក្រុម​អ្នកស៊ើប​អង្កេត​អង្គការ​សហប្រជាជាតិ​ បាន​ហៅ​រួច​ទៅ​ហើយ​ថា​ជា​អំពើ​ប្រល័យពូជសាសន៍​។ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​របស់​ប្រទេស​ហ្គំ​ប៊ី​រលោក Abubacarr Tambadou ​បាន​ប្រាប់​ក្រុម​ចៅក្រម​ថា សូម​ប្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា​ឱ្យ​បញ្ឈប់​ការ​សម្លាប់​ ដោយ​គ្មាន​ការ​ពិចារ​ណា​ទាំងនេះ សូម​បញ្ឈប់​អំពើ​ឃោរឃៅ​ទាំងនេះ​ ដែល​បន្ត​ធ្វើ​ឱ្យ​រន្ធត់​ដល់​មនសិការ​រួមគ្នា​របស់​យើង សូម​បញ្ឈប់​នូវ​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ប្រជាជន​ខ្លួនឯង​៕

អត្ថបទ៖ សុខ​មាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        83
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        119
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm