Arsenal ខកខាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League ក្រោម​ស្នាដៃ​អតីត​អ្នកចាត់ការ Unai Emery

2021/05/07 06:44:12 pm        91

​បាល់ទាត់៖ ក្រុម​កាំភ្លើង​ធំ Arsenal មិនអាច​ក្លាយជា​ក្រុម​អង់គ្លេស​ទាំងអស់​ ដែល​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រប​ខណ្ឌ​អឺរ៉ុប​ទាំង២ ​បានទេ​ក្រោយ​ស្មើ​ក្នុង​ទឹកដី​ខ្លួនឯង​ពេល​ជួប Villarreal យប់មិញ ០-០​។

​​បន្ទាប់ពី​បរាជ័យ​ជើង​ទី១ នៅ​ទឹកដី​អេ​ស្ប៉ា​ញ ២-១ ក្រុម​របស់លោក Mikel Arteta ត្រូវការ​គ្រាប់​បាល់​ ១​គ្រាប់ប៉ុណ្ណោះ​ដើម្បី​ធានាបាន​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ Europa League លើក​ទី២ ក្នុង ៣រដូវ​កាល​ចុងក្រោយ​។ ​​ឱកាស​ច្រើន​ដែរ​សំរាប់ Arsenal តែ​គ្មាន​សំណាង​ដូចជា Aubameyang ស៊ុត​បុករ​បាទី ២ដង​។ ​​នេះ​ជា​បរាជ័យ​របស់ Arsenal ក្រោម​ស្នាដៃ​អតីត​អ្នកចាត់ការ Arsenal លោក Unai Emery ដែល​បច្ចុប្បន្ន​ដឹកនាំ Villarreal​។ ​​​បរាជ័យ​នេះដែរ​ក៏​នឹង​ធ្វើអោយ Arsenal ខកខាន​មិនបាន​ប្រកួត​នៅ​ក្របខណ្ឌ​អឺរ៉ុប​ទាំង២ ​ជា​លើកដំបូង​ក្នុង​រយៈពេល ២៥រដូវ​កាល​។

​​ងាក​មក​ការប្រកួត​មួយគូ​ទៀត ក្រុម​បិសាច​ក្រហម Manchester United បាន​រង​បរាជ័យ​នៅ​ទឹកដី AS Roma ៣-២ តែ​មិន​ថ្វី​ទេ​ក្រុម​របស់លោក Ole Gunnar Solskjaer នៅតែ​អាច​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​។

​​ជ័យជំនះ​នៅ Old Trafford ៦-២ គឺជា​ដើមទុន​ធំ​មួយ​សំរាប់ Manchester United មក​ទឹកដី​អ៊ីតាលី ខណៈ​ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្កា​យ Edinson Cavani នៅតែ​ដើរតួ​សំខាន់​ក្នុងជំនួប​នេះ​ក្រោយ​រកបាន ២គ្រាប់​ម្នាក់ ខណៈ ៣​គ្រាប់​របស់ Roma ធ្វើបាន​ដោយ Edin Dzeko, Bryan Christante និង​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់​ខ្សែការពារ Alex Telles​។ ​​Manchester United ឈ្នះ​ជើងឯក Europa League ចុងក្រោយ​បំផុត​នៅ​ឆ្នាំ២០១៧ នៅ​ពេលយកឈ្នះ Ajax Amsterdam ២-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​នេះ​ជាការ​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​លើកដំបូង​ដែរ ​ក្រោម​ការដឹកនាំ​របស់ Ole Gunnar Solskjaer បន្ទាប់ពី​ធ្លាប់​ចាញ់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ៤លើក​រួម​មាននៅ League Cup ២លើក, FA Cup ១​លើក និង Europa League នេះ​ ១​លើក​។ ​​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង Manchester United និង Villarreal នឹង​ធ្វើឡើង​ទីក្រុង Gdansk ប្រទេស​អ៊ុយ​ក្រែ​ន​ថ្ងៃទី២៦ ខែឧសភា​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        87
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        100
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm