សម្តេចតេជោ៖ជោគជ័យដែលសម្រេចបានពីព្រឹត្តិការណ៍ស៊ីហ្គេមគឺសមិទ្ធផលសម្រាប់ពលរដ្ឋខ្មែរទាំងអស់គ្នា

2023/05/18 04:11:24 am        184

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ជោគជ័យដែលសម្រេច​បានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅពេលនេះ គឺជាមោទនភាពជាតិ និងសមិទ្ធផលសម្រាប់ពលរដ្ឋខ្មែរទាំងអស់ ខណៈព្រឹត្តិការណ៍ដ៏ធំនេះបានធ្វើឲ្យកម្ពុជាលេចត្រដែតខ្ពស់ចំពោះកិត្យានុភាពរបស់ខ្លួនលើឆាក់អន្តរជាតិនោះ។

ថ្លែងក្នុងឱកាសបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣នាយប់ថ្ងៃទី១៧ ខែឧសភានេះ នៅពហុកីឡដ្ឋានមរតកតេជោ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«ថ្ងៃនេះព្រឹត្តិការណ៍​ប្រកួតស៊ីហ្គេម​បានបញ្ចប់ប្រកបដោយថាមពល ដោយទទួលជោគជ័យយ៉ាងត្រចះត្រចង់។ថ្ងៃនេះយើងពិតជាបានយល់ច្បាស់អ្វីទៅ ជាអត្ថន័យកីឡារស់នៅក្នុងសន្តិភាព ដែលត្រូវការពារឲ្យខានតែបាននោះ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្តែងមោទកភាព និងអគុណគ្រប់ប្រតិភូកីឡាគ្រប់ប្រទេសទាំងអស់ ដែលបានចូលប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ និងអគុណដល់ថ្នាក់ដឹកនាំ​ប្រទេសជាសមាជិក​អាស៊ានទាំងអស់​ផងដែរ ដែលបានបញ្ជូនអត្តពលិករបស់ខ្លួនមកចូលរួមប្រកួត ខណៈការចូលរួមទាំងនេះបានបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព និងការធ្វើសមាហរណកម្មប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូលនោះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសថ្លែងអំណរអគុណដល់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានCAMSOC ឯកឧត្តមថោង ខុន គ្រប់ក្រសួង ស្ថាប័ន បងប្អូនអ្នកស្ម័គ្រចិត្តទាំងអស់​ដែលបានចូលរួមបំរើការ​នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះប្រកបដោយភាពជោគជ័យយ៉ាងធំធេងផងដែរ។

ក្នុងឱកាសប្រកាសបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះដែរ ប្រមុខរដ្ឋាភិបាលក៏មិនបាន​ភ្លេចក្នុងការអរគុណ​ដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយកសាងពហុកីឡដ្ឋានដ៏ធំមួយនេះសម្រាប់ប្រើប្រាស់រៀបចំពិធីបើក និងពិធីបិទនិងដើម្បីប្រើប្រាស់តកូនតចៅរបស់កម្ពុជានោះ៕ ដោយ ៖ បាន ចក់


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm