ម៉ុនតាណា នឹងក្លាយជារដ្ឋដំបូងរបស់សហរដ្ឋអាមេរិកក្នុងការហាមប្រាមប្រជាពលរដ្ឋមិនឲ្យប្រើបណ្ដាញសង្គម TikTok

2023/05/18 04:44:22 pm        304

អាមេរិក៖ លោក Greg Gianforte អភិបាលរដ្ឋ ម៉ុនតាណា (Montana) កាលពីថ្ងៃអាទិត្យទី១៧ឧសភា បានចុះហត្ថលេខាលើច្បាប់ដើម្បីហាមប្រាមក្រុមហ៊ុនបណ្ដាញសង្គម TikTok របស់ចិន មិនឲ្យធ្វើប្រតិបត្តិការនៅក្នុងរដ្ឋនេះ ដែលធ្វើឲ្យក្លាយជារដ្ឋដំបូងរបស់សហរដ្ឋអាមេរិក ក្នុងការហាមប្រាមប្រជាពលរដ្ឋមិនឲ្យប្រើ app វីដេអូកម្សាន្តខ្លីៗដ៏ពេញនិយមមួយនេះ ។ 

រដ្ឋ ម៉ុនតាណា( Montana) នឹងធ្វើឲ្យបណ្ដាញសង្គមនេះ ខុសច្បាប់សម្រាប់ក្រុមហ៊ុនGoogle និងapp stores របស់ក្រុមហ៊ុនទូរស័ព្ទដៃ Apple ក្នុងការអនុញ្ញាតឲ្យបណ្ដាញសង្គមTikTok ស្ថិតក្នុងដែនអាជីវកម្មរបស់ខ្លួន។ បម្រាមនេះ នឹងចូលធរមាននៅថ្ងៃទី១ខែមករាដើមឆ្នាំ២០២៤។  

បណ្ដាញសង្គមផ្ដល់សេវាកម្សាន្ត TikTok ដែលមានអ្នកប្រើប្រាស់ជាជនជាតិអាមេរិក ជាង១៥០លាននាក់ កំពុងប្រឈមនឹងការអំពាវនាវកាន់តែច្រើនឡើង ពីក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក និងក្រុមមន្ត្រីប្រចាំរដ្ឋ ឲ្យមានការហាមប្រាមមិនឲ្យប្រើ app នៅទូទាំងសហរដ្ឋអាមេរិក ដោយសារមានក្ដីបារម្ភពីឥទ្ធិពលខ្លាំងរបស់រដ្ឋាភិបាលចិនលើបណ្ដាញសង្គមមួយនេះ។    

កាលពីខែមីនា គណកម្មការមួយរបស់សភាអាមេរិក បានដាក់សម្ពាធឲ្យអគ្គនាយកក្រុមហ៊ុន TikTok លោកឈូ ស្ហូហ្ស៊ឹ (Chew Shou Zi) ថាតើរដ្ឋាភិបាលចិនអាចចូលមើលទិន្នន័យរបស់អ្នកប្រើប្រាស់ ឬ ជះឥទ្ធិពលនូវអ្វីដែលពលរដ្ឋអាមេរិកមើលឃើញនៅលើ app ដែរឬទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        220
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        261
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm