ខេត្តកំពង់ឆ្នាំងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល១០០%នៅទូទាំងខេត្ត

2023/05/18 06:13:56 pm        122

កំពង់ឆ្នាំង៖ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បញ្ជាក់ថា ខេត្តកំពង់ឆ្នាំង បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្តហើយ។ ឯកឧត្តមបានបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងវេទិការសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពការបន្ទោបង់ពាសវាលពាសកាលក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បានបន្តថា កន្លងមក ឯកឧត្តម បានចាត់បញ្ជូនក្រុមការងារផ្ទៀងផ្ទាត់ODFថ្នាក់ជាតិមកផ្ទៀងផ្ទាត់តាមការស្នើសុំរបស់ខេត្តចាប់ពីថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៣។ ជាលទ្ធផលបញ្ជាក់ថា ភូមិឃុំស្រុកទាំងអស់ ពិតជាបានសម្រេចODF ១០០%។

ឯកឧត្តម បានថ្លែងកោតសរសើរដល់អាជ្ញាធរភូមិឃុំស្រុកខេត្ត ជាពិសេសប្រជាពលរដ្ឋ ដែលបានយល់ពីការប៉ះពាល់ដល់សុខភាព ដោយសារការបន្ទោបង់ពាសវាលពាសកាល និងបានរួមគ្នាគិតគូរពីអនាម័យបែបនេះ។ ការបន្ទោបង់ពាសវាលពាសកាល ធ្វើអោយប្រទេសជាតិយើងខាតបង់នូវថវិការយ៉ាងច្រើនជារៀងរាល់ឆ្នាំ ម្លោះហើយយើងត្រូវរួមគ្នា ថែរក្សាអនាម័យ បរិស្ថានស្អាត ការបន្ទោបង់ដាក់ចូលបង្គន់អនាម័យ នោះយើងអាចជៀសវាងបាននូវការឆ្លងជំងឺផ្សេងៗ។

 លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានថ្លែងថា៖ ចាប់ពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន មន្ទីរបានខិតខំប្រឹងប្រែងអនុវត្តកម្មវិធីលើកកម្ពស់អនាម័យជនបទ ដោយបានសហការជាមួយរដ្ឋបាលស្រុកឃុំ តាមស្រុកគោលដៅដែលមិនទាន់សម្រេចODF ដែលមានអង្គការ Plan International, អង្គការ Water Aid Cambodia, អង្គការទស្សនៈពិភពលោក, អង្គការLWD និងអង្គការជាច្រើនទៀតបានចូលរួម។ មន្ទីរបានសម្របសម្រួលដឹកនាំអនុវត្តសកម្មភាពប្រជុំគៀរគរជាមួយរដ្ឋបាលខេត្តស្រុកឃុំ ក្រុមការងារថ្នាក់កណ្តាល សប្បុរសជន អង្គការដៃគូ រៀបចំផែនការសាងសង់បង្គន់អនាម័យជូនគ្រួសារងាយរងគ្រោះគ្មានបង្គន់អនាម័យ សម្របសម្រួលប្រើប្រាស់ថវិកាមូលនិធិឃុំ សម្រាប់សេវាសង្គម ចុះត្រួតពិនិត្យតាមដាន ជម្រុញការសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះប្រជាពលរដ្ឋ ធ្វើបច្ចុប្បន្នភាពទិន្នន័យបង្គន់អនាម័យ និងរៀបចំប្រជុំប្រចាំត្រីមាស ដើម្បីឆ្លុះបញ្ជាំងអោយបាននូវលទ្ធផលសម្រេចបាន និងលើកទិសដៅអនុវត្តបន្តអោយអត្រាអនាម័យទូទាំងខេត្តកំពង់ឆ្នាំងសម្រេចបាន១០០%ក្នុងឆ្នាំ២០២៣នេះ៕ ហុង វាស្នា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        114
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        221
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm