សម្ដេចតេជោ ណែនាំឱ្យចងក្រងទុកជាឯកសារនូវសកម្មភាពគ្រប់គ្រងកូវីដ-១៩ ដោយជោគជ័យនៅកម្ពុជា

2023/05/18 07:47:04 pm        305

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធ​ឱ្យ​ធ្វើការចងក្រងទុកជាឯកសាររាល់សកម្មភាព ការអនុវត្តការងារផ្សេងរបស់កម្ពុជាក្នុងការ​គ្រប់គ្រង​ជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ ​ខណៈកាលពីជំងឺនេះរាតត្បាតដំបូងប្រទេសកម្ពុជា ឡាវ និង​ប្រទេសមានការអភិវឌ្ឍ​តិចតួចមួយចំនួនទៀតត្រូវបានសារព័ត៌មានអន្តរជាតិមួយចំនួន វាយប្រហារថា​មានវិស័យសុខាភិបាលខ្សោយមិនអាចគ្រប់គ្រងការឆ្លងរីករាលដាលជំងឺនេះបាន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានមានប្រសាសន៍ណែនាំបែបនេះ ក្នុង​ឱកាសអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រ​ដល់និស្សិតពេទ្យបញ្ចប់ការសិក្សា ពី​សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាង ១ ពាន់នាក់ ​នាព្រឹកថ្ងៃទី១៨ ខែឧសភា

ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ បញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា ក៏បានក្លាយជាកន្លែងសម្រាប់ប្រទេសធំៗ​មួយ​ចំនួន​នៅលើពិភពលោក​ ចុះមកធ្វើការសិក្សាស្រាវជ្រាវលើការអនុវត្តយន្តការសុខាភិបាល ដើម្បី​លុបបំបាត់ជំងឺមួយចំនួនដោយជោគជ័យ ​ក្នុងនោះមានដូចជាជំងឺគ្រុនស្វិតដៃជើងជាដើម ខណៈបច្ចុប្បន្ន​កម្ពុជាក៏កំពុងអនុវត្តយន្តការដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺមួយចំនួនទៀត​ឱ្យអស់ពីប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោ ក៏បានកោតសរសើរដល់និស្សិតពេទ្យ ​ដែលក្នុងពេលកម្ពុជា ប្រឈមនឹងជំងឺ​រាតត្បាតកូវីដ-១៩ ក្រុមនិស្សិតពេទ្យ ​បានស្ម័គ្រចិត្តចូលរួមធ្វើកិច្ចការងារតាមជំនាញរៀងៗខ្លួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺនេះជួយដល់ប្រជាពលរដ្ឋទូទាំង​ប្រទេសរហូតទទួល​បានការ​ប្រសិទ្ធនាមថា «កងទ័ពអាវស»។

គួរបញ្ជាក់ថា ការគ្រប់គ្រងបានដោយជោគជ័យនូវសមរភូមិកូវីដ-១៩ នៅកម្ពុជា និងសមិទ្ធផល​ដ៏ធំធេងជាច្រើន​ គឺកើតចេញពីការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយឈ្លាស​វៃ​របស់សម្តេចតេជោ ហ៊ុន សែន ដោយ រក្សាបានសន្តិភាព​ ស្ថិរភាពនយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម រក្សាកំណើន​សេដ្ឋកិច្ច ​លំនឹងជីវភាពប្រជាជន ការលើកកម្ពស់​កិត្យានុភាពកម្ពុជានៅលើឆាកតំបន់​ និងអន្តរជាតិតាមរយៈនយោបាយការបរទេស ឯករាជ្យដោយផ្អែកលើច្បាប់៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        374
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        401
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        509

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm