ប្រធានសមាគមយុវជនក្រុម៨ អបអរសាទរអត្តពលិកកម្ពុជា ដែលបានដណ្តើមមេដាយជូនជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២

2023/05/18 08:04:31 pm        137

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ និងថ្នាក់ដឹកនាំ ព្រមទាំង​សមាជិក សមាជិកាទាំងអស់ សូមចូលរួមអបអរសាទរ ជូនចំពោះអត្តពលិកកម្ពុជាទាំងអស់ ដែលបានដណ្តើមមេដាយជូនជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ ​ពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣ ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានលើកឡើងថា ការខិតខំប្រឹងប្រែងរបស់អត្តពលិកកម្ពុជា ក្នុងការដណ្តើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣លើកនេះ បាន​បង្ហាញពិភពលោកទាំងមូលថា ប្រជាជនកម្ពុជា​ពិតជាបានត្រៀម​ខ្លួនរួច​ជាស្រេច និងមាន​សមត្ថភាពគ្រប់គ្រាន់ ​ចូលរួមប្រឡូកក្នុងកិច្ចការជាតិ​ និងអន្តរជាតិ ដោយឈរ​លើស្មារតី "ខ្មែរធ្វើបាន"។ កម្ពុជាបានបង្ហាញឲ្យពិភពលោកទទួលស្គាល់ថា កីឡាមិនត្រឹមតែ​ជាការដណ្តើមយកឈ្នះចាញ់ប៉ុណ្ណោះទេ តែថែមទាំងបាននាំមកនូវចំណងសាមគ្គីភាពជាតិ និងអន្តរជាតិ ​ការកោតសរសើរនិងទទួលស្គាល់ព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជាណាចក្រ​អច្ឆរិយៈ និងស្នាមញញឹមដ៏ស្រស់ប្រឹមប្រិយរបស់ជាតិខ្មែរ​សម្រាប់ពិភពលោកទាំងមូល តាម​រយៈការបើក​ចំហរបេះដូងទទួលស្វាគមន៍ រាក់ទាក់ ជាមួយបដិសណ្ឋារកិច្ចដ៏ប្រសើរខ្ពង់ខ្ពស់​របស់ថ្នាក់ដឹកនាំជាតិ ​និងប្រជាជន ជូនចំពោះភ្ញៀវ និងអត្តពលិកអន្តរជាតិ ​យ៉ាងកក់ក្តៅបំផុត។ នេះសបញ្ជាក់ កម្ពុជា "ប្រទេសតូច បេះដូងធំ" និង "កីឡារស់ក្នុងសន្តិភាព" ពិតប្រាកដមែន។

កម្ពុជាអាចរៀបចំព្រឹត្តការណ៍ស៊ីហ្គេមនេះបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។

ឧត្តមភាពដែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការតស៊ូលះបង់ ដើម្បី​សង្គ្រោះជាតិនិងប្រជាជន ការកសាងប្រទេសពីបាតដៃទទេរឲ្យមានការអភិវឌ្ឍន៍ដល់សព្វថ្ងៃ និង​ការនាំយកសុខសន្តិភាពពេញលេញ​ តាមរយះនយោបាយ ឈ្នះ-ឈ្នះ បានធ្វើឲ្យប្រជាជន​រស់នៅក្នុងភាពសម្បូរសប្បាយ មាន​ឱកាសគ្រប់គ្រាន់ក្នុងការប្រកបអាជីកម្ម មានសុវត្ថិភាព​ក្នុងការធ្វើដំណើរពេញផ្ទៃប្រទេស ​ប្រទេសជាតិមានការរីកចម្រើនរុងរឿង ​និងជាពិសេស ធ្វើ​ឲ្យពិភពលោកទាំងមូលស្គាល់ច្បាស់ ​និង​កោត​ស្ញប់ស្ញែង​ពី​សមត្ថភាពប្រជាជន​ និងប្រទេសកម្ពុជា តាមរយះការរៀបចំព្រឹត្តការណ៍​ស៊ីហ្គមលើកទី៣២ ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        111
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        218
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm